លោកឧកញ៉ា ទៀ វិចិត្រផ្តល់ការដឹកជញ្ជូនក្រុម គ្រូពេទ្យកងទ័ព ធ្វើដំណើរទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារ អាយុ៥ឆ្នាំ នៅក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណ បក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបាន ផ្តល់ការដឹកជញ្ជូនក្រុមការងារគ្រូពេទ្យកងទ័ព នៃ អង្គភាព តំបន់ ប្រតិបត្តិការសឹករងព្រះសីហនុចុះបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដល់កុមារ អាយុ៥ ឆ្នាំ នៅក្រុងកោះរ៉ុង ទាំងទៅ ទាំងមក ដល់គោលដៅ ប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចេញសេចក្តីជូន ដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ អាយុ ០៥ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ ដោយចាប់ផ្តើម ចាប់ពី ថ្ងៃទី០២ តទៅរហូតដល់ថ្ងៃទី ០៦ខែ វិឆ្ឆិកាឆ្នាំ ២០២១ ដោយក្នុងនោះរដ្ឋបាលខេត្តបានរៀបចំទីតាំងសំរាប់ចាក់វ៉ាក់សាំងរូមមាន៖ក្រុងព្រះសីហនុ៖ -ទីតាំងទី១. នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ .ទីតាំងទី២. នៅ វេទិកា ៧មករា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។ក្រុងកោះរ៉ុង៖ទីតាំងសាលាសង្កាត់កោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង។ស្រុកព្រៃនប់៖ទីតាំងទី០១ .វត្តអូរចំណា ស្ថិតក្នុងឃុំអូរឧកញ្ញ៉ា ហេងស្រុកព្រៃនប់ .ទីទាំងទី០២.វត្តវាល មាស  ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់.ទីតាំងទី០៣ .វត្តសុវណ្ណគង្គារ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។ស្រុកស្ទឹងហាវ ៖ទីតាំងទី០១ .វត្តពោធ៏មានជ័យ ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ .ទីតាំងទី០២.វត្តឬទ្ធី រតនា រាម ស្ថិតក្នុងឃុំកែវ ផុស ។ស្រុកគំពង់សីលា ៖ទីតាំង វត្តស្ទឹងឆាយ ស្ថិតក្នុងឃុំស្ទឹងឆាយស្រុកកំពង់សីលា៕

(ដោយនាគសមុទ្រ)