​ឯកឧត្ដម ស ថា​វី សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នា​ឧកាស វេទិកាសាធារណៈ ស្រុក​បន្ទាយ​អំពិល​

0

​ឧត្ដរមានជ័យ ឯកឧត្ដម ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ឯកឧត្ដម យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម នៅ សំ តំណាងរាស្ត្រ​ខេត្តឧត្ដរមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិការ​សាធារណៈ​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅ​វត្ត​ពងទឹក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​។​ ​

លោក​ហាំង ម៉េង អភិបាល​នៃ​គណ​អភិបាលស្រុក​បន្ទាយ​អំពិល បាន​ឡើង​របាយការណ៍​ស្វាគមន៍ ដោយបាន​លើកឡើង​ពី​ស្ថានភាព​ទូទៅ ការ​រី​ចម្រើន និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​ស្រុក​ក្នុង​រយៈកាល​កន្លងមក​។ លោក​បន្តថាៈ ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅពេលនេះ​មាន​ចំនួន​.៧៥០​នាក់ មកពី​៧​ភូមិ​ក្នុង​ឃុំ​អំពិល​។ ក្នុង​ដំណើរការ​វេទិកា ឯកឧត្ដម ស ថា​វី អភិបាលខេត្ត​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឡើងរាយការណ៍ និង​លើកឡើង​ពី​កង្វល់ និង​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។

ក្នុងនោះ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ពី​បញ្ហា​គ្រឿងញៀន​ផងដែរ​។​ ​មានប្រសាសន៍ នាពេលនោះ ឯកឧត្ដម ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ​បានឮ​ធ្វើការ​កោតសរសើរ​សំ​ពោះ​ភាពក្លាហាន​របស់​ប្រ​ជាំ​ពលរដ្ឋ​ដែល​បានលើកឡើង​ពី​ទុក្ខលំបាក ក៏ដូចជា​បញ្ហា​ដើម្បី​ឲ្យ​អជ្ញាធរ​បានដឹង និង​រក​ដំណោះស្រាយ​។

ឯកឧត្ដម ក​ឡើង​ថាៈ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុងមាន​ការរីកចម្រើន​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ក្នុងនោះ​ខេត្ត​របស់​យើង​ក៏បាន និង​កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។

ឯកឧត្ដម​បន្តថាៈ ទ​ម្ទឹ​ម​នឹងមាន​ការរីកចម្រើន ក៏​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ​ដែល​ត្រូវ​កែលំអ ដូច្នេះហើយ​បានជា​មាន​វេទិកាសាធារណៈ​នោះ​ឡើង​គឺ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ជួប​ផ្ទាល់​ជាមួយ​អជ្ញាធរ ដើម្បី​លើកឡើង​ពី​ការលំបាក និង​ធ្វើ​សំណូមពរ​។

ទាក់ទង​នឹង​បញ្ហា​ក៏ដូចជា​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​លើកឡើង ឯកឧត្ដម​បាន​ជម្រុញ​ឲ្យ​អជ្ញាធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ជាពិសេស​សមត្ថកិច្ច ត្រូវ​សហការគ្នា​រក​ដំណោះស្រាយ​បញ្ហា​គ្រឿងញៀន ជូន​ពួកគាត់ ឲ្យ​មាន​ប្រសិទ្ធិភាព​តាម​ការជាក់ស្ដែង​។​ក​គួរ​បញ្ជាក់ថាៈ ក្នុង​ឧិ​កាស​នោះដែរ

ឯកឧត្តម ស ថា​វី​អភិបាលខេត្ត និង​លោក វរៈ​សានី​យ៍​ត្រី ឈាន​ប៊ុនធឿន​ព្រមទាំង​ក្រុមការងារ ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ជាង ៦០០០​ដុល្លា ប្រគេន​ព្រះសង្ឃ​ដើម្បី​កសាង​សមិទ្ធិផល​ក្នុង​វត្ត​ពងទឹក​នេះ​និង​ឯកឧត្តម អភិបាលខេត្ត​ឧបត្ថម្ភ​បន្ថែមចំនួន​១០០$​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជួល​តន្ត្រី​ស្គ​ប៉ុក​រាំ​សប្បាយ​ពេល​រាត្រី​នេះ​ផង​ដរ​។​ ​ ​ ​ ​_DSC1312 _DSC1315 _DSC1304