​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​២៧​គ្រួសារ​នៅក្នុង​ស្រុក​រលាប្អៀរ​ ​ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ស្រែ​ថ្មី និង​ស្វាយជ្រុំ ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ចំនួន​២៧​គ្រួសារ បានទទួល​អំណោយ​មនុស្សធម៌​ពី​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​ខេត្តកំពង់ឆ្នាំង​និង​ជា​អនុប្រធាន​កិត្តិយស​គណៈ​ក​ម្មា​ធិ​កា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក​សមាជិកា សាខា​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថៃ្ង​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៤ ក្នុង​បរិវេណ​សាលា​បុណ្យ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​ ​កញ្ញា ចាន់ ម៉ាលី នាយិកា​រង​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​អំណោយ​របស់​សាខា​កាក បាទ​ក្រហម​ខេត្ត​ដែល​ត្រូវ​ចែក​ជនរងគ្រោះ​ជូន​ក្នុង​ពេលនេះ គឺ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ក​២៥Kg,​ឃី​ត​មួយកញ្ចប់​មាន​(​មុង​១.​ភួយ​១.​ក្រ​ម៉ា​១​និង​សារុង​១)​។​ចំណែក​២​គ្រួសារ​ដែល​ផ្ទះ​គាត់​រលំ​ដល់​ដី ទទួលបាន​កៅស៊ូ​តង់​មួយ​បន្ថែមទៀត​។

លោកជំទាវ កែ ច័ន្ទ​មុនី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ដល់​គ្រួសារ​រលំ​ផ្ទះ​២​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ថវិកា​១០​ម៉ឺន​រៀល​ទៀត​ដែរ​។​ ​នៅក្នុង​ឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ត​ចំពោះ​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ដែល​បាន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​គ្រួសារ​ដែល​ជួប​ការលំបាក ទីណា​មានការ​លំបាក​តែងតែមាន​ការជួយឧបត្ថម្ភ​របស់​សម្តេច​ជានិច្ច ។​

លោកជំទាវ កែ ច័ន្ទ​មុនី បាន​មានប្រសាសន៍​បន្តទៀតថា​៖​អំណោយ​មនុស្សធម៌​ដែល​បានផ្តល់​ជូន​នាពេលនេះ​ថ្វីត្បិតតែ​ពុំមាន​ច្រើន​តម្រូវការ​នៃ​ការខ្វះខាត​ក៏ពិតមែន ប៉ុន្តែ​អាចជួយ​សម្រួល​នៃ​ការលំបាក​ទាំងនេះ​បាន​មួយ​រយៈពេល​ផងដែរ និង​បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់ គិតគូរ​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការលំបាក ។​

​លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ពិនិត្យមើល​ដើមឈើ​នៅក្បែរ​ផ្ទះ​មាន​ស្ថាន​ភាពមិន​ស្រួល​ត្រូវ​កាប់​ចោល​ភ្លាមៗ និង​បើ​មាន​ហេតុការណ៍​ខ្យល់​កន្ត្រ​ក់ទៀត​ត្រូវរ​ត់រក​កន្លែង​ដែលមាន​សុវត្ថិភាព​ធ្វើយ៉ាងណា​ត្រូវ​រក្សា​ជីវិត​អោយបាន​។​ម្យ៉ាងវិញទៀត​លោកជំទាវ​សុំអោយ​ប្រជាពលរដ្ឋ​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ដែរ​ដី កំចាត់​អោយបាន​អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បញ្ហា​អគ្គីភ័យ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​និង​សូមអោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​ ​

​អាជ្ញាធរ​ដែនដី​បានអោយដឹងថា​៖​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់បាន​ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​ខ្នង​រង​ការខូចខាត​ក្នុងនោះ រលំ​ដល់​ដី​ចំនួន​២​ខ្នង និង​២៥​ខ្នង​ទៀត​របើក​ដំបូល ជញ្ជាំង និង​ដើមត្នោត​ច្រើន​ដើម​បាន​រលំ​ដួល​ផងដែរ​ដែល​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៤ ក្នុង​ឃុំ​ស្រែ​ថ្មី និង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ តែ​នៅក្នុង​ហេតុការណ៍​នេះ មិន​បណ្តាលអោយមាន​អ្នកស្លាប់ និង​រងរបួស​ឡើយ​៕ ​ ​ ​DSC00091 DSC00093 ??????????????????????????????? DSC00096