មហាជនក្នុងស្រុកស្ទោងប្រតិកម្ម លោក អភិបាលស្រុកមិនខ្វល់ពីសំរាមក្នុងផ្សារស្ទោង ជិត៥០តោន

0

កំពង់ធំៈ ផ្សារស្ទោងត្រូវបានមហាជននៅក្នុងស្រុកស្ទោង ដាក់រហាសនាមថាជាផ្សារភ្នំសំរាម ដោយសារតែផ្សានេះ ត្រូវបានក្រុមអជីវករផ្សាលក់ទំនិញនៅលើគំនរសំរាម ស្ទើរតែគ្រប់អណ្ណត្តិរាជវង្សមេង និងជាផ្សារមួយដែលជាប់លំដាប់ ថ្នាក់ខាងកខ្វក់ជាងគេប្រកបដោយគំនរសំរាម បើប្រៀបធៀបនៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែទំលាប់អាក្រក់របស់ ក្រុមអជីវករផ្សារចោលសំរាមមិនរើសមុខ ផ្គួតផ្សំនិងអាជ្ញាធរអសមត្ថភាពក្នុងការថែរក្សាបរិស្ថាន។

ប្រជាពលរដ្ឋបានសម្តែងនូវភាពក្តៅក្រហាយ ចំពោះអាជ្ញាធរ ព្រមទាំងបានបញ្ជេញកំហឹងពុះកញ្រោលទៅលើលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ដោយបានបញ្ជេញកំហឹងតាមបណ្តាញសង្គមហ្វេសបុក ដែលមានខ្លឹមសារថា លោក ព្រឹម រដ្ឋា ស្វាគមន៍ការចូលកាន់តំណែងថ្មី របស់ឯកឧត្តម សុខ លូ ដែលត្រូវប្រកាសចូលកាន់តែណែង ជាអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ ព្រមទាំងខ្លឹមសារមួយចំនួនបាននិយាយថា លោក ព្រឹម រដ្ឋា រហាសនាម (ជួបសុំ) តែមិនខ្វល់ពីសំរាមនៅក្នុងស្រុក ក៏ដូចជាផ្សារស្ទោង ។

ចំនុចសរសើមទាំងនេះ ក្រោយពីត្រូវបានលាតត្រដាង នៅលើទំព័រហ្វេសបុក ធ្វើឲ្យលោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោងដឹកនាំកំលាំកងរាជអាវុធហត្ថ នគរបាល រួមជាមួយមេភូមិ មេឃុំ ប្រជាពលរដ្ន និងអាជីវករ ចុះកើបប្រមូលដឹកជញ្ចូនយកចេញអោយអស់ដើម្បីរៀបចំផ្សារអោយមានសោភ័ណភាពជៀសផុតពីភាពស្មោគគ្រោគដោយគ្មានសណ្តាប់ ធ្នាប់ ដែលបានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ ឃុំ កំពង់ចិនត្បូង​ស្រុកស្ទោង ខេត្តកំពង់ធំ តែការអនុវត្តន៍វិធានការដដែលៗនេះ ត្រូវបានគេសង្កេតឃើញធ្វើឲ្យរួចផុតតែពីដៃ។

លោក នង ស៊ីថា ប្រធានភាស៊ីផ្សារ បានអោយដឹងថា​ យើងបានណែនាំ អាជីវករទាំងអស់ជាញឹកញាប់ ថាក្រោយពីលក់ដូររួចត្រូវវិចខ្ចប់ការសំណល់អោយបានត្រឹមត្រូវ​ ហើយយកទៅដាកក្នុងធុងរម៉កសំរាម ខាងមុខផ្សារ​ដើម្បីងាយស្រួលអោយគេដឹកជញ្ចូន​ចេញ​តែអាជីវករបានត្រឹមតែ ឆ្លើយ អោយរួចតែពីមាត់ហើយ ក៏បោះសំរាមទាំងនោះចោលនៅកន្លែងដដែល​  នេះជាបញ្ហាមួយដោយសារតែអាជីវករ មិនព្រមសហការជាមួយអាជ្ញាធរ ជាមួយផាស៊ីផ្សារ មិនគោរពវិន័យថ្លៃថ្នូរ  គ្មានសណ្ដាបធ្នាប់​ មិនអោយតំលៃខ្លួនឯង  ។

ក្រុមអជីវករ បានប្រាប់ឲ្យដឹងថាភាស៊ីផ្សាគួរមានភាពទទួលខុសត្រូវ ព្រោះពួកគាត់បានបង់លុយតាមការកំណត់របស់របស់ក្រសួង មិនមែនឆ្លើយឲ្យរួចផុតតែពីមាត់នោះទេ ទទួលលុយគេត្រូវដឹកសំរាមយកទៅចោល ឲ្យមានរបៀប ហើយសំរាមដែលកើតមានឡើងគរដូចភ្នំនេះ បណ្តាលមកពីខាងភាស៊ីផ្សារមិនដឹកយកទៅចោល ដោយមានការឃុបឃិតជា មួយអាជ្ញាធរស្រុក យកលេះថាគ្មានក្រុមហ៊ុនដឹកជញ្ជូនសំរាម ហើយអាជ្ញាធរគ្មានលទ្ធភាពសំអាត ព្រោះគ្មានកញ្ចប់ ថវិការសម្រាប់សំអាតសំរាមក្នុងផ្សារស្ទោង បើគ្មានក្រុមហ៊ុនដឹកជញ្ជូនសំរាមគឺមិនកំហុសអជីវករទេ គឺវាគ្មានកន្លែង ចោលបានចោលលើគ្នា តែបើសិនជាគ្មានលទ្ធភាពប្រមូលសំរាមក៏គួរតែបញ្ឈប់យកលុយភាស៊ី ។

លោកព្រឹម រដ្ឋា ប្រាប់ឲ្យដឹងថា ផ្សារយើងគ្មានក្រុមហ៊ុនដេញថ្លៃប្រមូលសំរាម ហើយទីធ្លាផ្សារទាបផងនោះ ពេលភ្លៀងមកទឹកបានដកពេញក្នុងផ្សារមិនអាចហូរចេញបាន​ដោយសារតែការសាងសងសំណង់ផ្សេងៗចំមុខបង្ហូរទឹកទើបធ្វើអោយស្ទះបែបនេះ ហើយគួរផ្សំជាមួយសំរាមគរដូចភ្នំស្អុយរលួយទៀតរឹតតែធ្វើផ្សារនេះពោរពេញដោយបរិយាកាសអាប់អួរជាទីបំផុត ដូច្នេះការសំណូរពរ អោយប្រជាពលរដ្ន ទាំងអាជីវករ ម្ចាស់ផាស៊ីផ្សារ ព្រមទាំង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន​រួមសហការការណ៍គ្នា ដើម្បីរកដំណោះស្រាយ យកសំរាមទាំងនេះចេញអោយអស់៕           ប៊ុន​  រដ្ឋា