ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញចុះពិនិត្យមើលទីតាំងសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយនិងវឌ្ឍនភាពសាងសង់អគារសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្ទោង

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា ជាប្រធានអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ រួមជាមួយឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ព្រមទាំងឯកឧត្តមលោកជំទាវអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមើលទីតាំងជាក់ស្ដែងនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំដើម្បីសាងសង់អគារសិក្សាថ្មី ដែលជាការឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការនិងកំណើនរបស់សិស្សានុសិស្ស សម្រួលដល់ការសិក្សា បង្កើនគុណភាពសិក្សា ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណិតទី៧ ជាមួយនឹងគោលនយោបាយ យកចិត្តទុកដាក់ដល់យុវជនវិស័យអប់រំ បច្ចេកវិទ្យា និងមូលធនមនុស្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានពុកម៉ែ បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលារៀន មានការសាទរសប្បាយចិត្តក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព ជីវភាព សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ។ ជាពិសេសគឺអ្នកស្រុកស្ទោងផ្ទាល់ ដែលឯកឧត្តមបានជួយកសាងនូវអគារសិក្សាដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន សម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ដែលជាយុវជនជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានណែនាំដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកនាយក ត្រូវជួយថែរក្សាអគារសិក្សាថ្មីនឹងសាងសង់ក្នុងពេលខាងមុខនេះឲ្យបានល្អនិងប្រើប្រាស់បានយូរអង្វែង។ ស្រាប់អគារសិក្សាថ្មីដែត្រូវលសាងសង់គឺមានបណ្ដោយ៥៤ម៉ែត្រ ទទឹង០៩ម៉ែត្រកម្ពស់០២ជាន់ មានបន្ទប់ចំនួន១២បន្ទប់។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ជា ចាន់តូ និងក្រុមការងារ ក៏បានអញ្ជើញទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារសុខាភិបាលថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវផ្ទាល់ ដែលមានទទឹង១៥ម៉ែត្រ បណ្ដោយ៤៥ម៉ែត្រ ដែលចែកចេញជា២៨បន្ទប់ មានកម្ពស់២ជាន់ មានបំពាក់សម្ភារៈបរិក្ខារសុខាភិបាលយ៉ាងទំនើប ដើម្បីសម្រួលដល់ការព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានឆាប់ជាសះស្បើយនឹងកាន់តែប្រសើរឡើង៕ អត្ថបទលោក ឆុន ឆេងក្រឹម