ពិធី​ប្រកាស់​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​អាណត្តិ ទី​២ ស្រុក​ស្ទោង

0

​ ​ ​កំពង់ធំ​៖ ប្រកាស​ចូលកាន់​តំ​ណៃ​ង ក្រុមប្រឹក្សា​ស្រុក​ស្ទោង​ក្នុង ខេត្តកំពង់ធំ ត្រូវបាន​ប្រារព្វ​ឡើង នៅ​សាលាស្រុក​ស្ទោង ក្រោម​អធិបតីភាព ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​លោក ព្រឹម​រដ្ឋា អភិបាល ស្រុក​ស្ទោង ដោយមាន​ការចូលរួម ពី​សំណាក់ ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ស្រុក​ចូលរួម​ផងដែរ​កាលពីរ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា​ឆ្នាំ​២០១៤​។​ ​នៃ​ឳ​កាស​នៃ​ពិធី​នេះ លោក ព្រឹម​រដ្ឋា អភិបាលស្រុក​ស្ទោង បាន​អាន​របាយការណ៍ ស្តីអំពី​ចំនុច​ទីតាំង​និង ភូមិ សាស្ត្រ ព្រមទាំង​សមិទ្ធផល​មួយចំនួន ដែល​បានសម្រេច​ហើយ ដូចជា​ប្រ​ព័​ន្ឋ​រចនា​ស​ម្ព័​ន្ឋ ផ្លូវ ស្ពាន សាលា រៀន ម​ណ្ទ​ល​សុខ​ភា ប្រឡាយ​រំដោះ​ទឹក ព្រមទាំង​យុទ្ធនា​ការផ្តល់​ថ្នាំ​វ៉ាក់សាំង សម្រាប់​ការពារ​ជំងឺ​ដល់ កុមារ ជាច្រើនលើក​ផងដែរ​។​

លោក ម៉ាក់​ប៊ុន​ហ៊ុ​ង នាយករង រដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​អាន​សេចក្តីសម្រេច​តែងតាំង ក្រុមប្រឹក្សា​ថ្មី ចូលកាន់​តំណែង​យោងតាម​អនុក្រឹត្យ លេខ​៧២៥ អ​.​ន​.​ក្រ របស់​រាជរដ្ឋាភិបាល​និង យោងតាម​សេចក្ដីប្រកាស​របស់​សាលាខេត្ត​កំពង់ធំ​សម្រេច​តែងតាំង លោក សាយ គីម​ឡ​ម ឋា​នះ​ស​ក្កិ​អនុមន្ដ្រី​ថ្នាក់​១៤​ត្រូវបានតែងតាំង ជា​អភិបាលរង​ស្រុក​ស្ទោង

ខេត្តកំពង់ធំ​ព្រមទាំង​១៩​រូប​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សា ស្រុក​ដើម្បី​ឲ្យ រចនា​ស​ម្ព័​ន្ឋ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធ្វើការ​កែទម្រង់​ជា​បន្តបន្ទាប់ ។​ ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា ស្រុក​ស្ទោង ឲ្យ​ប្រឹងប្រែង​បាន​អនុវត្តន៍ បន្តការងារ​ស្នូល ដោយមាន​ការឯកភាព​ផ្ទៃក្នុង និង​សាមគ្គី​គ្នា បែងចែក តួនាទី​គ្នា ដោយ​មិន​ប្រកាន់​បក្សពួក គឺ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល និតិ​កាល​ទី​៥ នៃ​រដ្ឋសភា កំពុង​បន្ត ជម្រុញ​

ការអនុវត្តន៍ កម្មវិធី​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ដំណើរ ការ​កំ​ណៃ​ទម្រង់​នេះ នឹងត្រូវ​ធ្វើឡើង​តាមរយះ​ការអនុវត្តន៍ ផែនការ​០៣​ឆ្នាំ​ម្តង និង​ជម្រុញ​ការផ្ទេរ​មុខងារ និង​ធានា​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​ស្ថាប័ន​អភិបាលកិច្ច ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយ តប ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ ។ 20140605_082815 20140605_082827 20140605_085524 20140605_091342 20140605_091358