យោធា​ខេត្ត​ប៊ិញភឿក​ផ្តល់កុំព្យូទ័រ ម៉ាស៊ីនព្រីន៣ឈុតប្រេងសាំង៣ពាន់លីត្រដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ កងទ័ព​សាធារណៈរដ្ឋសង្គមនិយម ប្រ​ជា​ជនវៀតណាម ខេត្តប៊ិញភឿក បាននាំយកកុំព្យួរទ័រ៣ គ្រឿង និងម៉ាស៊ីនព្រីនធ័រ៣គ្រឿង រួមទាំងប្រេងសាំងចំនួន៣០០០លីត្រ បានផ្តល់ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ដើម្បីបន្តសកម្មភាពការងារ មនុស្សធម៌ ក្នុងកិច្ចសហការ ជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងទឹកដីភូមិសាស្ត្រខេត្តកំពង់ធំ​ ។

 

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា តំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានផ្តល់កិច្ចសហការល្អជាមួយនឹងខេត្តប៊ិញភឿក និងទីក្រុងហូជីមិញ ព្រមទាំងខេត្តដ៏ទៃទៀត ជាប់ព្រំដែនកម្ពុជា វៀតណាម ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ខាងវិស័យយោធា និងការជួយគ្នាទៅវិញទៅមក ក្នុងការ សាងសង់បន្ទាយ និងការងារមនុស្សធម៌ ព្រមទាំងការរក្សាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅល្ងាច​ថ្ងៃ​ទី​១៦ខែកុម្ភះ ឆ្នាំ ២០១៧ ក្នុងឳកាសនោះ គណបញ្ជាការ​យោធា​ខេត្ត​ប៊ិញភឿក​នៃ​កងទ័ព​ប្រ​ជា​ជនវៀតណាម​ បានបន្តការពិភាគ្សាស្តីពីកិច្ចការបន្តជីករុករកអដ្ឋិធាតុកងទ័ពវៀតណាមជំហានទី២ដំណាក់​កាល​ទី១៦​ រដូវ​ប្រាំង​ឆ្នំា​២០១៦-២០១៧​ នៅ​លើ​ភូមិ​សាស្ត្រ​ខេត្តកំពង់​ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុនបាន​បញ្ជាក់​ថា​ ចាប់​តាំង​ពីឆ្នាំ​២០០៣​ ដល់ឆ្នាំ​២០១៦កន្លង​មកនេះ​ ខេត្តកំពង់​ធំ បាន​ជីក​រុករក​ឃើញ​អដ្ឋិធាតុកងទ័ពវៀតណាមដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាពីរបបប៉ុល​ ពតបានចំនួន១០៣២​ អដ្ឋិធាតុរួចហើយ​ ។

ដោយ  ប៊ុន រដ្ឋា