អភិបាលរាជធានីភ្នំពេញនិងកម្លាំងគណះបញ្ជាការឯកភាពរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពប្លុកត្រពាំងឈូក តំបន់ថ្នាំញៀន

0

Kim Panha:
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្តែងប្លុកភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ដែលជាតំបន់សំបូរទៅដោយថ្នាំញៀន បន្ទាប់ពី កម្លាំងបានបោសសំអាតចាប់បង្រ្កាបទាំងយប់ទាំងថ្ងៃអស់ជាង២ខែមកនេះ ។

គួរបញ្ជាក់ថា លទ្ឋផល នៃយុទ្ឋនាការ បង្ក្រាបទីតាំងចរាចរណ៍គ្រឿងញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល “នៅភូមិត្រពាំងឈូក” ក្នុងរយះពេល២ខែកន្លងមកនេះគិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបន្ទាប់ពីបានចុះប្រតិបត្តិបង្ក្រាបដ៏ក្តៅគគុកកន្លងមកនេះ និងជាថ្ងៃដល់ទីបញ្ចប់ ឱសានវាទ នៃទបទបញ្ជា របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមរបាយការណ៍របស់ អាជ្ញាធរខណ្ឌបានបញ្ជាក់ថា÷ ក្នុងរយៈពេលជិត២ខែនេះ
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលរដ្ឋាភិបាលបានដាក់បទបញ្ជាទូទាំងប្រទេស ដែលក្នុងនោះមានទីតាំងមួយកន្លែងដែលល្បីល្បាញថា “ទីផ្សារជួញដូរថ្នាំញៀន” ធំជាងគេបំផុត នៅក្រុងភ្នំពេញ បង្ក្រាបមិនចេះអស់ច្រើនឆ្នាំមកហើយ គឺ “ភូមិត្រពាំងឈូក” មានទីតាំងនៅម្តុំមុខមន្ទីពេទ្យព្រះកុសុមៈ (អតីពេទ្យលោកសង្ឃ)
ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឥឡូវយើងបានធ្វើការបង្ក្រាបបានជោគជ័យស្ទើរទាំងស្រុងហើយ។