កំណាត់ផ្លូវវ៉ងស្រេងប្រឈមនឹការខូចបណ្តើៗហើយ ដោយសារតែម្ចាស់ការ៉ាស់សាំងមួយកន្លែងបូបទឹកស្អុយពីក្នុងលូដាក់លើផ្លូវជារៀងរាល់ថ្ងៃ

0

Kim Panha:
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលជាអ្នកដំណើរ និងអ្នកដែលរស់នៅក្បែស្ថានីយ៏ប្រេងឥន្ធនៈតេលា មួយកន្លែងដែល មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង កែងនិងផ្លូវបេតុងចូលវត្តគោកចំបក់ ក្នុងភូមិត្រពាំង

ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានសម្ដែងនូវការក្ដៅក្រហាយ ចំពោះម្ចាស់ស្ថា នីយ៏ប្រេងមួយនោះ ដែលបានបូនទឹកសំអុយចេញពីក្នុងលូ បង្ហៀរទៅលើផ្លូវខាងលើ បណ្ដាលឲ្យមានទឹកដក់ លិច ផ្លូវខាងលើនិងរងការខូចខាតបណ្ដើរៗហើយ ម្យ៉ាងទៀតពេលដែលពួកគាត់ ធ្វើដំណើរឆ្លងកាត់ទីនោះ បានធ្វើឲ្យប្រឡាក់យានយន្ត និងសម្លៀកបំពាក់ថែមទៀតផង។

ប្រជាពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចស្ថានីយ៏ប្រេងឥន្ធនៈមួយនោះ បានដក់ទឹក ជាប់ជាប្រចាំរាល់ថ្ងៃយូរមកហើយ ដូវជារដូវវស្សាមានធ្លាក់អញ្ចឹង ហើយទឹកនោះគឺជាទឹកសំអុយ មានសភាព កខ្វក់ខ្លាំងណាស់ ដោយសារតែម្ចាស់ស្ថានីយ៏ប្រេងមួយនោះ បានដាក់ម៉ូទ័របូមចេញពីក្នុងលូដាក់លើផ្លូវ ត្រង់ចំណុចនោះជារៀងរាល់ថ្ងៃ។ ដែលការបូមនោះគឺដោយសារតែ ម្ចាស់ស្ថានីយប្រេងមួយនេះ ខ្លាចទឹកស្អុយ នោះលិចស្ថានីយប្រេងរបស់ខ្លួន ហើយគាត់មិនបានគិតដល់ពីបញ្ហា ប៉ះពាល់ដល់អ្នកដ៏ទៃនោះឡើយ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនតែមួយមុខប៉ុណ្ណោះ។ពួកគាត់ស្នើរសុំឲ្យអាជ្ញាធរទាំងសង្កាត់ចោមចៅ និងខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យលើបញ្ហាមួយជ្រុងតូចនេះផង ហើយត្រូវតែហាមឃាត់ មិងបញ្ឈប់រាល់ សកម្មភាពរបស់ម្ចាស់ស្ថានីយ៏ប្រេងមួយនេះជាបន្ទាន់ផង ដើម្បីការពារផលប្រយោជន៏រួម រក្សាគុណភាពផ្លូវ សាធារណៈឲ្យបានគង់វង្សយូរអង្វែង ព្រោះទំរាំបានផ្លូវដ៏រឹងមាំនេះប្រើប្រាស់មិនងាយឡើយ ដូច្នេះមិនត្រូវ បណ្ដោយឲ្យអ្នករកស៊ីមួយនេះបំផ្លាញផ្លូវបែបនេះទេ។

ប្រភពដដែលបានបន្តថា ទោះបីជាមានការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មហាជនយ៉ាងណាក្ដី ប៉ុន្តែម្ចាស់ស្ថា នីយ៏ប្រេងខាងលើ មុខក្រាស់ខ្លាំងណាស់ មិនខ្ចីឈែក្បាលវិលមុខជាមួយនរណាទាំងអស់ ហើយទឹកស្អុយ នោះប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពនិងការរស់នៅ ការធ្វើដំណើររបស់ពួកគាត់ ជាពិសេសមនុស្សទូទៅ។ មិនតែប៉ុណ្ណោះពេលនេះ កំណាត់ផ្លូវត្រង់ចំណុចនោះ កំពុងប្រឈមនិងការខូចខាតបណ្ដើរៗហើយ ដោយសារតែទឹកលិចជាប់ជាប្រចាំបែបនេះ ហើយនិងមានរថយន្តធុនយក្ស ដឹកធ្ងន់ឆ្លងកាត់រាល់ថ្ងៃទៀតនោះ បានធ្វើឲ្យគ្រឹះផ្លូវរញ្ជួយ។ ម្យ៉ាងទៀតក៏បានបង្កឲ្យមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ព្រោះអ្នកធ្វើរដំណើរ តែងតែបានគេចចេញពីទឹក ដណ្ដើមគ្នាធ្វើដំណើរទៅកណ្ដាលផ្លូវ ទើបមានករកកស្ទះ ហើយក៏បានសម្ដែងនូវ ការក្ដៅក្រហាយចំពោះម្ចាស់ស្ថានីយ៏ប្រេងនោះគ្រប់ៗគ្នា និងមានបំណងប្រមូលផ្ដុំគ្នា ធ្វើការតវ៉ាផងដែរ។

ទាក់ទិនទៅនិងបញ្ហានោះ អាជ្ញាធរសង្កាត់ចោមចៅ ក៏បានសម្ដែងការខឹងសម្បារចំពោះ ម្ចាស់ស្ថានីយ៏ប្រេង មុខក្រាស់ម្នាក់នោះដែរ ដោយអាជ្ញាធរបានលើកឡើងថា កន្លងមកធ្លាប់បានទៅហាមឃាត់ និងណែនាំច្រើន ដងមកហើយ ប៉ុន្តែម្ចាស់ស្ថានីយ៏ប្រេងមួយនេះរឹងរូសខ្លាំងណាស់ មិនបានស្ដាប់តាមឡើយ នៅតែបូមបង្ហៀរ ទឹកមកលើផ្លូវបែបនេះទៀត ហើយបើនៅតែមិនស្ដាប់មានតែសុំយោបល់ថ្នាក់លើទេ៕ បក្សីចាំក្រុង