ខលទូរសព្ទ័ប្រឌិតថាមានចោរប្លន់ត្រូវបានប៉ូលីសចាប់ចាប់វ៉ៃខ្នោះក្រោយពីដឹងការពិត

0

កំពង់ស្ពឺ៖បុរសម្នាក់ត្រូវបានប៉ូលីសចាប់វ៉ៃខ្នោះដោយតែរូបគេបានខលទូរសព្ទ័ចូលវិទ្យុABC របស់លោកអាចារ្យAដោយប្រឌិតថាមានប្លន់នៅក្នុងផ្ទៈសំណាក់យីហោ ពន្លឺព្រៈអាទិត្យកាលរសៀល វេលាម៉ោង២.៣០នាទីថ្ងៃទី ១៥.មិនាឆ្នាំ២០១៧ នៅចំនុចក្នុងផ្ទះសំណាក់ពន្លឺព្រះអាទិត្យស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនសង្សយ័ដែលបានប្រឌិតថាករណីប្លន់ ដែលបង្ករដោយឈ្មោះ នួន សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំមានមុខរបនៅអង្គភាពវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រាម មានទីលំនៅភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ជនសង្សយ័ បានប្រើលេខទូរសព្ទ័លេខ ០៨៨ ៣៦១ ៧៧ ៨៨ ខលចូល
វិទ្យុABC ថាមានករណីប្លន់ខ្លួននៅក្នុងផ្ទះសំណាក់ខាងលើ ដោយប្រាប់វិទ្យុABCថាមានក្រុមចោរមួយក្រុមកំពង់ប្លន់ប្រដាប់ដោយអាវុធថែមទៀត ។ក្រោយពេលស្តាប់ដំណឹងនេះ កម្លាំងកងរាអាវុធហត្ថនិងប៉ូលីសស្រុកឧដុង្គបានសហការណ៏ ក៍ចុះរុករកស្រាវជ្រាវភ្លាមៗដល់កន្លែងកើតហេតុគឺគ្មានការពិតដូចការលើកឡើងនោះទេ ។ ក្រោយចាប់បានកម្លាំងបានធ្វើការសាកសួរពីមូលហេតុ ទើបដឹងជនមានឈ្មោះខាងលើនេះគឺជាមុខសញ្ញាប្រើប្រាស់
គ្រឿងញៀន‌រហូតវង្វេង ។
ជនសង្ស័យ ខាងលើនេះត្រូវបានអធិការស្រុកឃាត់ខ្លួនក៍សាងសំណុំរឿងតាមនិតិវិធីច្បាប់៕