លោក ឈុន ឈន់ ក្រោយពី​អស់​និ​ស័​យ​ជា​ចៅ​ហ្វា​យខេត្ត ត្រូវបាន​ផ្លាស់ប្តូរ​ជា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ

0

​កំពង់ធំៈ ក្នុង​មួយ​រយះ​នេះ នៅក្នុង​ខេត្តកំពង់ធំ មានការ​ផ្លាស់ប្តូរ តួរ​នាទី មន្ត្រីរាជការ​ជាច្រើនរូប ខ្លះ​ត្រូវបាន ប្រកាស​រួចរាល់ និង​ខ្លះទៀត​កំពុងតែ​រៀបចំ គ្រោង​និង​ប្រកាស​ជា​បណ្តើរៗ ។​ ជាក់ស្តែង​ពិធី​ប្រកាស់ លោក ឈុន ឈន់ អតីត​អភិបាល​ខេត្តកំពង់ធំ ក្រោយពី​បាន​ចូលនិវត្តន៍ សម្រាក​នៅផ្ទះ​មួយ​រយះ

កន្លងមក​ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល មាន​សេចក្តីទុកចិត្ត ប្រគល់​តំណែង​ថ្មី ឲ្យ​បន្ត​អនុវត្ត​ការងារ នៅក្នុង​ខេត្តកំពង់ធំ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ជំនួស​លោក ណាំ ទុំ អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ដែល​ត្រូវបាន រាជរដ្ឋាភិបាល សម្រេច​ផ្លាស់ប្តូរ​ភារៈកិច្ច​ថ្មី ។​ ​

ពិធី​ប្រកាស់​និង​ប្រគល់​តួនាទី​ភារៈកិច្ច​ថ្មី ដល់​លោក ឈុន ឈន់ ត្រូវបាន​ប្រារព្វ​ឡើង នៅ​ព្រឹក​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីរាជការ ជុំវិញ​ខេត្ត​ចូលរួម​ផងដែរ​។​ ​10358861_1434447033489946_7461802309642589636_n 10419477_1434446933489956_7189986899466669550_n 10440937_1434447163489933_2558140863621106881_n 10460213_1434447060156610_9097298082812582863_n