ពិធីបើកការប្រគួតកីឡាបាល់ទះលក្ខណៈវិលជុំដណ្តើមពានរង្វាន់របស់អភិបាលខេត្តព្រះវិហារក្នុឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ!

0

ព្រះវិហារ៖ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារពពិធីបើកការប្រគួតកីឡាបាល់ទះ លក្ខណៈវិលជុំរយះពេល៣ថ្ងៃដើម្បីដណ្តើមយកពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរការ នព្វសក្តិ ពុទ្ធសករាជ.២៥៦១ គ្រិះសករាជ.២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ក្រោមការចូលរួមពីឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហានរួមទាំងបងប្អូនគ្រួសារទ័ពផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស សុវណ្ណារី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈកម្មាការ រៀបចំការប្រគួត មានប្រសាសន៍បញ្ជាក់ថា កម្មវិធីប្រគួតកីឡាបាល់ទះជាលក្ខណៈវិលជុំនេះ គឺមានរយះពេល៣ថ្ងៃ ដោយចាប់ផ្តើមបើការប្រគួតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដើម្បី ដណ្តើមពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយមានកីឡាកចូលរួមប្រគួតចំនួន០៥ក្រុម ក្នុងនោះមានក្រុមបាល់ទះលេខ០៣ លេខ០៧ លេខ០៨ លេខ០៩ និងក្រុមកីឡាកបាល់ទះខេត្តព្រះវិហារចូលរួមប្រគួតផងដែរ ។ ឯកឧត្តម បាន បញ្ជាក់ឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១៣នេះដែរ ក៍មានការប្រគួតបាល់ទះជាលក្ខណៈមិត្តភាព រវាងកីឡាក មកពីសាលាខេត្តកំពង់ចាម ប៉ះជាមួយក្រុមកីឡាក របស់កងពលធំអន្តរាគមន៍លេខ៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៍បានថ្លែងការកោតសរសើរទៅដល់ក្រុមកីឡាក រួមទាំងគណៈកម្មាការទាំងអស់ ដែលបានយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំការប្រគួតនេះឡើង ដើម្បីលើកស្ទួយដល់វិស័យកីឡាជាតិយើង ឲ្យមានកិត្តិយស ខ្ពង់ខ្ពស់ឧត្តុងឧត្តម ទាំងក្នុងជួរកងទ័ព ក៍ដូចជាកម្លាំងឯកនៅលើឆាកអន្តរៈជាតិ ។ ឯកឧត្តម មានប្រសាសន៍ថា កីឡាពិតជាមានសារៈសំខ័ណ្ឌដល់យើងទាំងអស់គ្នា ព្រោះថាកីឡាធ្វើឲ្យមានសុខភាពល្អ មិនតែប៉ុន្នោះកីឡា ក៍ធ្វើឲ្យយើងមានភាពសប្បាយរីករាយ និងចេះអំណត់អត់ធ្មុត យោគយល់អព្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក ពិសេសធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងបានផងដែរ ឯកឧត្តម បានថ្លែងនូវអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការគិតគូរយកចិត្តទុកដាក់ របស់អភិបាលខេត្ត ព្រះវិហារ ធ្វើឲ្យកម្មវិធីប្រគួតបាល់ទះនេះ កាន់តែមានភាពសប្បាយរីករាយ នាឱកាសអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ ៕សួនលីណា