​ទស្សនា VDEO កីឡាបាល់ទាត់ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​៣​ពិន្ទុ​ក្រោយ​យកឈ្នះ​ក្រូ​អាត​៣-១

0

​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ពិភពលោក​កាលពី​យប់មិញ​នេះ​គឺជា​ជំ​នូ​ប​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ម្ចាស់ផ្ទះ​សាំ​បា​ប្រេ​ស៊ី​ល​ជាមួយ​ក្រុម​អាត់​ការ៉ូ​ក្រូ​អាត​ហើយ​ជា​លទ្ធផល​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​ក្រូ​អាត​៣​ទល់នឹង​១ ។​ ​ការប្រកួត​លេង​បាន​១១​នាទី ក្រុម​ភ្ញៀវ​ក្រូ​អាត​បាន​នាំមុខ​១-០​មុន​ដោយ​ការ​ទាត់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Marcelo ។ ប៉ុន្តែ​ការប្រកួត​មកដល់​នាទី​ទី​២៩​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​លតា​ម​បាន​ស្មើ​វិញ​ដោយ​កីឡាករ Neymar ។

ចប់​តង់​ទី​១​ក្រុម​ទាំងពីរ​ស្មើគ្នា​១-១ ។​ ​ការប្រកួត​បាន​ឈានចូល​នាទី​ទី​៧១​ប្រេ​ស៊ី​ល​បានទទួល​កាដូ​បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់​ហើយ​ធ្វើ​សម្រេចបាន ដោយ​កីឡាករ Neymar ដដែល ។ ក្រុម​ក្រូ​អាត​បាន​វាយបក​សម្រុញ​វិញ​យ៉ាងខ្លាំង​ប៉ុន្តែ​ការ​វាយបក​នេះ​មិនមាន លទ្ធផល​ឡើយ ដោយឡែក​ប្រេ​ស៊ី​ល​បែរជា​រកបាន​មួយ​គ្រាប់​ទៀត​ដែលជា​គ្រាប់​ដាច់​មាត់​នៅ​នាទី​ទី​៩០ ហើយ​ធ្វើបាន ដោយ​កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea គឺ Oscar ។ ចប់​ការប្រកួត​ទាំងពីរ​តង់​ប្រេ​ស៊ី​ល​ឈ្នះ​ក្រូ​អាត​៣-១ ។​ ​

គួរ​បញ្ជាក់ថា នៅថ្ងៃនេះ​ក៏មាន​ការប្រកួត​ចំនួន​៣​គូ​ផងដែរ​គឺ​នៅ​ពូ​ល A មិច​ស៊ី​កូ​ត្រូវ​ជួប​ជាមួយ​កា​ម៉េ​រូ​ន​ចំណែកឯ​នៅ​ពូ​ល B គឺ ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ​ជូ​ប​ហូ​ឡង់​និង​ឈី​លី​ប៉ះ​អូស្ត្រាលី ៕download