ឯកឧត្ត​ស្វាយសំ​អ៊ាង​មានប្រសាសន៍ថា​កាអនុវត្ត​សិទ្ធសេរីភាព កុមារ​បាន​ជោគជ័យ​លុះត្រា​មាន​ការចូលរួម​ពី​កុមារ​ជា​ចាំបាច់

​ឯកឧត្តម​ស្វាយ​សំ​អ៊ាង​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​មានប្រសាសន៍ ក្នុង​ពី​ធី​អបអរសាទរ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​នៅឯ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ២០១៤​នេះ​ថា​ការ​អនុ វត្ត​ន៍​សិទ្ធិសេរីភាព​កុមារ​បាន​ជោគជ័យ​លុះត្រាតែ​មាន​ការចូលរួម​ពី​កុមារ​ជា​ចាំបាច់​។​

​ឯកឧត្តម​បាន​លើកឡើង​ថា កុមារ​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សិទ្ធ សេរីភាព​របស់​ខ្លួន អោយមាន​ប្រសិទ្ធិភាព កត្តា​សំខាន់​គឺ​កុមារ​ត្រូវ​ធ្វើខ្លួន​អោយ​សាក​សមជា កូន​ល្អ​សិស្ស​ល្អ ពលរដ្ឋ​ល្អ ត្រូវ​ជៀសវាង​ការប្រព្រឹត្ត​សកម្មភាព​អត់​ប្រយោជន៍​ដែល​នាំអោយ​ប៉ះពាល់ ដល់ ខ្លួនឯង​និង​សង្គម ដូចជា ការ​សែ​ប​គ្រឿងញៀន​ខុសច្បាប់ ការដើរ​លេង​ច្រើន​មិន​ចូល សាលារៀន ធ្វើខ្លួន​ជា​ក្មេង​ទំនើង​មិន​ស្តាប់​ដំបូន្មាន​មាតាបិតា លោកគ្រូ​អ្នកគ្រូ​ដើម​។ ការគោរព​សិទ្ធិ​សេរីភាព​កុមារ​អាច​អនុវត្តន៍​បាន ជោគជ័យ អាស្រ័យ​ដោយ​ការចូលរួម​ទាំងអស់គ្នា​មិនមែន​មាន​តែ​ថ្នាក់​ដឹង​នាំ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នោះទេ​។​
​នា​ឳ​កាស​នោះដែរ លោក​សឹម សង្វាត​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មណ្ឌលគិរី ក៏បាន​លើកឡើង​នូវ​ពាក្យស្លោក​”​ទំពាំង​ស្នង​ឬ​ស្សី​” មក​ផ្តាំផ្ញើរ​និង​រំលឹក​ដល់​សិស្សា នុ​សិស្ស ដែល​ចូលរួម​នា​ពេល​នោះ អោយ​ខិតខំ​តស៊ូ​រៀនសូត្រ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ នាពេល អ​នា​គត់​។ 
​លោក​បាន​បន្តថា ការរៀបចំ​ពិធី​នេះ​ឡើង​សំខាន់​គឺ​ដើម្បី​ប្អូនៗ​សិស្សានុសិស្ស ទាំង អស់​សម្រាប់​ថ្ងៃ​អ​នា​គត់​។  គ្រប់​តួនាទី​ដូចជា សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ ថា្នក់​ដឹង​នាំ​ផ្សេងៗ នៅពេល ចាស់ ទៅ​នឹង​ត្រូវ​ចូល​និវត្តន៍ ដូច​ច្នេះ​មានតែ​ប្អូនៗ​ក្មួយៗ​ទាំងអស់​ខិតខំ​រៀនសូត្រ​អោយបាន ខ្ពស់​ទើប​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​ពិតប្រាកដ​។​លោក​បាន​ក្រើនរំលឹក​ផងដែរ​ថា​មាន​តែ ខ្លួនឯង​ខិតខំ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អាច​ទទួលបាន​ជោគជ័យ​។​

1 3 4 6