លោកស្រី លី អ៊ុំ អេង ស្នើ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ផ្តល់លិតខិតអនុញ្ញតិឲ្យគាត់មានសិទ្ធិចាក់អាចម៍ដីនៅតំបន់បុរីសណ្ឋាគារ ដែលមានឯកសារត្រឹមត្រូវ តាមអនុក្រិត្យលេខ១៥៨ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

0

សៀមរាប៖ លោកស្រី លី អ៊ុំ អេង មានប្រសាសន៍ថា ! រហូតមកដល់ថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោកស៊ុម៉ាប់អគ្គនាយកអាជ្ញាធរជាតិអប្សរានៅតែឱ្យមន្ត្រីថ្នាក់ក្រោមធ្វើការរារាំងមិនឱ្យរថយន្តដឹកអាចម៍ដីចូលចាក់នៅក្នុងដីកម្មសិទ្ធ របស់លោកស្រី ដែលមាន ប្លង់រឹងស្លាបមាន់

នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា ។ តែក្រោយមកដីនេះត្រូវបានដាក់បញ្ចូលទៅជាតំបន់បុរីសណ្ឋាគារ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអាជ្ញាធរអប្សរា បានដោះស្រាយជាតម្លៃ គោល នយោបាយជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមួយចំនួនក៍បានទទួលយកតម្លៃគោល នយោបាយនេះ ហើយមួយចំនួនទៀតមិនបានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរាទេ ដោយគ្រប់គ្រង និងអាស្រ័យផលទុកចែកកូន ចែកចៅ នៅថ្ងៃក្រោយ ក្នុងនោះ ដែរលោកស្រីមិនបានដោះស្រាយ គោលនយោបាយជាមួយ អាជ្ញាធរ អប្សរាទេ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់ ។
លោកស្រីបញ្ជាក់ថា ដីបុរីសណ្ឋាគារអង្គរ ដែលស្ថិតនៅភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ និងភូមិព្រៃគុយ ខេត្តសៀមរាប ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រិត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញនោះ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយប្រជាពលរដ្ឋ មួយចំនួនធំនៅតែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ ។ ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងក្រាញននៀលរំលោភយកដីពួកគាត់ ទោះបីដឹងថាដីពួកគាត់មានឯកសារ ត្រឹមត្រូវយ៉ាងណាក៍ដោយ ដោយផ្គើនទៅនឹងអនុក្រិត្យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
លោក ស្រី បានបន្ថែមថា ! នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាព្រះ រស់របស់ពួកគាត់ទាំងអស់គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់ដីទាំងនេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះ ប្រជាពលរដ្ឋណាដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរមានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បីចេញវិញ្ញាបនបត្រ កម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ ! មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រជាពលរដ្ឋមួយចំនួនធំ ទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ តួយ៉ាងដូចជាដីរបស់លោក ស្រីទោះបី មានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះក៍ដោយក៍អាជ្ញាធរមាន សមត្ថកិច្ច មិនបានចេញវិញ្ញាបនបត្រថ្មីជូនពួកគាត់តាមទំហំ និងជើងម៉ែត្រនៃប័ណ្ណកម្មសិទ្ធិ ចាស់នោះដែរ ព្រោះ លោក ស៊ុ ម៉ាប់ បានរារាំងមិនឱ្យចេញ ដោយអះអាងថាដី មួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ ។
លោក អ៊ូ ម៉េង ស្វាមី លី អ៊ុ អេងបានអះអាងថា លោក ស៊ុ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ! ក្រុម គ្រួសាររបស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះ ប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារលោក ដោះស្រាយ គោលនយោបាយជាមួយអាជ្ញាធរអប្សរា មែននោះ នោះអាជ្ញាធរអប្សរា ច្បាស់ជាដកប័ណ្ណ កម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្នទេ ។
លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា ! បើអាជ្ញាអប្សរាមានឯកសារថាដីនោះភរិយារបស់លោក ឬក្រុមគ្រួសារ លោកបានដោះស្រាយគោលនយោបាយមែនសូម ឱ្យអាជ្ញាធរអប្សរាបង្ហាញ ឯកសារមក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែបើ គ្មានទេសូមឱ្យអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅឱ្យពួកគាត់វិញឱ្យបាន ឆាប់ស្របតាម អនុក្រិត្យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយបើអាជ្ញាធរអប្សរាដោះស្រាយគោល នយោបាយ ជាមួយ អ្នកផ្សេងវិញនោះ ដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះពួកគាត់មិនទទួលខុសត្រូវឡើយ ។
លោក អ៊ូ ម៉េង អំពាវនាវដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាម្លប់ ដ៍ត្រជាក់របស់កូនចៅ សូមសម្តេចតេជោលោកមេត្តា ជួយអន្តរាគមន៍រឿងនេះដល់ក្រុមគ្រួសារលោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរ ជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បីប្រជាពលរដ្ឋធ្វើស្រែចំការលើដីដែលពួកគាត់មានមិនបានផង ។
ពាក់ព័ន្ធករណីខាងលើ មិនអាចស្វែងរកលេខទូរស័ព្ទដើម្បីសុំការពន្យល់ពីលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទេ នៅថ្ងៃទី ១៣ ខែវិច្ឆការ នេះ ! ដោយឡែកមន្ត្រីថ្នាក់ក្រោមរបស់ លោក ស៊ុំ ម៉ាប់ ដែលជាមន្រ្តីអប្សរា ចុះមករារាំងរថយន្តដឹកដី មិនមានអ្នកណាម្នាក់ចេញមុខបំភ្លឺឡើយ គ្រាន់តែ និយាយថា ធ្វើតាមបទបញ្ជាមេប៉ុណ្ណោះ ! ៕