លោក ហ៊ឹល រ៉ាយ៉ា ត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងសិរីសោភ័ណ ជំនួសលោក វ៉ៃ កេងលី ផ្លាស់ទៅបំរើការងារនៅសាលាខេត្ត

0

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តស្តី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានការិយាល័យ មន្ទីរអប់រំយុវជន និង

កីឡាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំង ជាអភិបាលក្រុងសិរីសោភ័ណ ជំនួស លោក វ៉ៃ កេងលី អភិបាលក្រុងចាស ដែលត្រូវផ្លាស់ឲ្យទៅបំរើការងារនូវសាលាខេត្ត ដែលមានការ ចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មេឃ៊ំ មេភូមិ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នាថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តទៅនៅសាលាក្រុងសិរីសោភ័ណ។
លោក វ៉ន វណ្ណា នាយកស្តីទី ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបនទាយមានជ័យ បានអាននូវសេចក្តីប្រកាសស្តីពីការ តែងតាំងមន្រ្តីរាជការ យោងតាមអនុក្រឹតលេខ ១២៤៣ អនក្រ.តត បានកាសឲ្យលោក ហ៊ឹល រ៉ាយ៉ា ឋានន្តរស័ក្តិតគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឲ្យកាន់មុខតំណែងជាអភិបាលក្រុងសិរីសោភ័ណ ជំនួសអភិបាលក្រុងចាស ដែលត្រូវផ្ទេរឲ្យទៅបំរើការងារនៅសាលាខេត្ត។
ជាមួយគ្នានោះ លោកអភិបាលក្រុងថ្មី ក៏បានប្តេជ្ញារ ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដែលថ្នាក់លើផ្តល់ជូន។ និងខិតខំយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើ នឹងបេ្តជ្ញារបន្តថាថែរក្សាសន្តិភាព និងកិច្ចការងារអភិវឌ្ឍនៅមូលដ្ឋានឲ្យដោយឲ្យមានភាពរីកចម្រើនទៅមុខជាលំដាប់ ។
មានប្រសាសន៍ក្នុងពិធីប្រកាសទទួលមុខតំណែងអភិបាលក្រុងថ្មី ឯកឧត្តម អ៊ំ រាត្រី បានមានប្រសាសន៍ថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង ក្នុងការងារសង្គម ទើបប្រមុខរាជរដ្ឋភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានធ្វើការតំឡើងឋានន្តរស័ក្តិ លោក ហ៊ឹល រ៉ាយ៉ា ឲ្យទៅជាអភិបាលក្រុងសិរីសោភ័ណ ក្នុងកាបន្តការដឹកនាំ ជំនួសលោក វ៉ៃ កេងលី ត្រូវទៅបំរើការងារនូវសាលាខេត្ត ។ ជាមួយគ្នានោះឯកឧត្តមបន្តថា ទាក់ទងនិងការផ្តល់សេវា ជូនដល់ប្រជាពលរដ្ឋ ដែលមកស៊ំការផ្តល់សេវា ពិសេសក្រុង ដែលមានច្រកចេញ ចូលតែមួយ ដែលមានស្រាប់ ត្រូវបំពេញកាព្វកិច្ច ជូនពួកគាត់ឲ្យមានល្អ ជៀសវាសការយកកម្រៃ ក្រៅសេវា ពីប្រជាពលរដ្ឋ ដែលកន្លងមកមានកើតមានត្រង់ចំនុចនេះ ដែលវាធ្វើឲ្យមានផលប៉ះពាល់ចំណូលថវិការជាតិ ដែលចំនុចនេះអភិបាលក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យម៉ត់ចត់ ។ ពិសេសត្រូវធ្វើការពិនិត្យ ទៅលើមន្រ្តីក្រោមឱវាទ លើការបំពេញការងារ ពិសេសលើអវត្តមានមន្ត្រី ដើម្បីធ្វើការវាតតម្លៃលើសកម្មភាពការងារមន្ត្រី តំឡើងមុខងារថ្មី ដែលគាត់បានបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋលើកឡើង ត្រូវខិតខំកែប្រែ និងបំពេញបន្ថែមលើចំនុចខ្វះខាត់នានា ដែលនៅសេសសល់។ ពិសេសអភិបាលខេត្តស្តីទី បានជម្រុញលើការងារចុះមូលដ្ឋានឲ្យបានញឹកញ៉ាប់ ដើម្បីដឹងពីបញ្ហាដែលប្រជាពលរដ្ឋជួបជាក់ស្តែង ក្នុងយកមកប្រជ៊ំពិភាក្សា ដើម្បីរកដំណោះស្រាយឲ្យបានសមស្រប់ និងទាន់ពេលវេលា ៕ដោយ៖ឃិន គន្ធា