កញ្ឆា៧០០០ដើមសម្ថតកិច្ចស្រុក​គិរីវង់​ដុតបំផ្លាញចោល

0

ខេត្តតាកែវ៖  ក្រោមការយកចិត្តទុកដាក់ចំពោះបញ្ហាដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ ពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃសៅរិ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៦.៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងឡើងល្បាតត្រួតពិនិត្យទីតាំងដាំដំណាំកញ្ឆាខុសច្បាប់នៅចំណុចដុបដាថ្លាត់ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ហើយក៏បានប្រទះឃើញទីតាំងដែលជនល្មើសលួចទន្ទ្រានដីភ្នំដាំដំណាំកញ្ឆាចំនួន១៥ទីតាំង  និងបានដកបំផ្លាញចោលនូវដើមកញ្ឆាចំនួន៦.៣២១ដើម និងអាងប្រស់ទឹកចំនួន១៥អាង ។ បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕