​បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​ចោរប្លន់​យក​រថយន្ត​កាមរី​ឆ្លាម​

0

​ខេត្ត​មណ្ឌលគិរី បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ចោរ​ប្រើ​កាំបិត​ចាក់​មកលើ​ខ្លួន​ជាច្រើន​កន្លែង ខណៈពេល​ប្លន់​យក​រថយន្ត​កាម​ម៉ា​រី​ឆ្លាម​មួយ គ្រឿង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មិថុនា ២០១៤​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦A ត្រង់ចំណុច​ត្រពាំង​ក្ងោក ព្រំប្រទល់​ស្រុក​ពេ​ជ្រា​ដា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល គិរី ។​

​ប្រភពពី​គ្រួសារ​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​បុរស់​ជា​ជនសង្ស័យ​បាន​ជួល​រថយន្ត​របស់ខ្លួន​ជិះ​ពី​ខេត្តរតនគិរី មក​ខេត្តមណ្ឌលគិរី​ក្នុងតម្លៃ​១៥០​ដុល្លា ហើយ​ជនរងគ្រោះ​ត្រូវជា​ប្តី​បាន​យល់ព្រម​ដោយ​បើក​ជូន​ជនសង្ស័យ មកកាន់​ខេត្តមណ្ឌលគិរី​ដោយ រួម​ដំណើ​ជាមួយ​ប្រពន្ធ​និង​ម្ដាយក្មេក​ផងដែរ​។ ​លុះ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​ឲ្យ​ប្តី​របស់ខ្លួន​ឈប់​រថយន្ត​ដើម្បី​បត់ជើងតូច គ្រានោះ​ជនសង្ស័យ​បាន​យក​កាំបិត ចេញពី​ចង្កេះ ចាក់ទៅលើ​ប្តី​របស់គាត់ ដែលជា​អ្នកបើកបរ​រថយន្ត​ជាច្រើន​កាំបិត​។

ឃើញ​ដូច្នោះ​រួប​គាត់ និង​ម្ដាយ​បាន​យំ​អង្វរ​សុំ​កុំ​សម្លាប់​គាត់ ទើប​ជនសង្ស័យ​យល់ព្រម​ហើយក៏​បាន​បើករថយន្ត​ចេញ ទៅក្នុង​ទិសដៅ​ឆ្ពោះ​មក​ខេត្ត​មណ្ឌល គិរី​ដោយ​ក្នុង​រថយន្ត​ក៏មាន​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ ដូចជា ខ្សែក​ផ្លាក់​ទីន​៣​ជី និង​ទូរ​សព្ទ​៥​គ្រឿង​ផងដែរ​។​ ​

​លោក សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចាន់ សុថា​វី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ជា​អ្នកបើកបរ​បាន​រងរ​បួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ ចំណែក​ពី​នាក់​ផ្សេងទៀត​ត្រូវជា​ប្រពន្ធ​និង​ម្តាយ​ក្មេង​ជនរងគ្រោះ​បាន​រងរបួស​ស្រាល​។

រថយន្ត​មាន​ម៉ាក់​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្លែ​ពាក់​ស្លាក់​លេខ 2N 1157 ។​ ​លោក​ស្នងការរង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ ង៉ូ វ៉ាន់​ម៉ាញ់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​ប៊ូ​កាន់ ឃុំ​ប៊ូ​កាន់ ស្រុក ឡុង​ថា​ញ់ ខេត្ត​ដុង​ណាយ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ស្ទាក់​ចាប់បាន​ហើយ នៅវេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២០ មិថុនា ២០១៤ នេះ និង​កំពុង​បញ្ជូនមក​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំនុំ​រៀង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។Tharith (1) Tharith (5) Tharith (6) Tharith (3)