​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​មេព្រៃ​ចាប់ រថយន្ត​ពណ័អង្គរ​ភាព​ដែល​មន្ត្រី​យោ​២​រូប​យក​ដឹកឈើ​នាងនួន​

0

​សៀមរាប​៖ មន្ត្រី​យោធា​២​រូប​ស្លៀកពាក់​ឈុត​សម្លៀក​ប៉ា​រ៉ា បើករថយន្ត​ម៉ាក​ឌុយ​មិច​ព័​ណ​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​២.១៤៧២ និង​មាន​កាំភ្លើងខ្លី​មួយ​ដើម ដឹកឈើ​នាងនួន ត្រូវបាន​លោក កើត​-​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​អោយកម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ទាំងយប់​។​ ​

ការចុះ​ចាប់​រថយន្ត​ប្រភេទ​ព័​ណ​អង្គរ​ភាព​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​៣១៧​មណ្ឌល​ជនពិការ ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង​ខរ​ត្ត​សៀមរាប​។​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាគង​លោក វែង​-​លី បាន​ឲ្យ​អ្នកកាសែត​ដឹងថា រថយន្ត​ខាងលើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច​ដោយ ដាក់​ឈើប្រណិត​ប្រភេទ​នាងនួន​ជាច្រើន​ដុំ​នៅ​ខាងក្នុង ហើយ​យក​ឈើ​នេ​វ​សន្លឹក​ដាក់​ព័​ទ​ជុំវិញ គ្រប​កៅស៊ូ​បា​តង់​ជិត​។

​លោក​វេ​ង​លី​បន្ថែមថា ចំណែក​នៅក្នុង​កា​បី​ន ក្រោយខ្នង​តៃកុង ម្ចាស់​ឈើ​បានដាក់​ឈើ​នាងនួន​មុខធំៗ ប្រវែង​១​ម៉ែត្រ រួច​យក​ភួយ កា​រ៉ុង​អង្ករ ខោអាវ គ្របពីលើ បើ​មិន​រើ​មើល​ទេ​គឺ​ច្បាស់​ជា​មិនដឹង​នោះ​នោះឡើយ​។​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប​លោក​ម៉ែន​វុ​ទ្ថី​បាន​ឲ្យ​ដឹងថា​ក្រោយ​ធ្វើការ​វាស់វែង វត្ថុតាង​ទាំង​ឈើ​នាងនួន​មាន​ចំនួន​១៨​ស្មើ​០/៣៥៤ និង​រថយន្ត​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​អន្តរកាល​ព្រៃឈើ​ដោយឡែក​មន្ត្រី​យោធា​២​រូប និង​ថៅកែ​ស្រី​ម្នាក់​ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ​ចំណែក​រថយន្ត​អង្គរ​ភាព​ពេលណា​គេ​បង់ពិន័យ​រួច​ទើប​ឲ្យ​យកទៅ​បាន​។​

ព្រះរាជអាជ្ញារង​បានបញ្ជាក់​បន្ថែម​ប្រាប់​អ្នកកាសែត​ថា តាមផ្លូវ​ច្បាប់​បើ​ប្រភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូនមក​តុលាការ តែ​ប្រភេទ​ឈើ​លេខ​២​គឺ អនុវត្ត​ទៅតាម​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ ត្រូវអោយ​ម្ចាស់​ចូលខ្លួន​បង់ពិន័យ​អន្តរកាល​តាមច្បាប់​។​ ​សូមបញ្ជាក់ថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ដោយ​ប្រើ​រថយន្ត​ប្រភេទ ឌុយ​មិច ពណ៍​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ រាប់សិប​គ្រឿង ដឹកឈើ​ពី​ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ទាំងយប់​ទាំង​ថ្ងៃ មិនទាន់មាន​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ទ​នៅឡើយ​។​ksnews1-19 06 14 ksnews2-19 06 14 ksnews4-19 06 14 ksnews5-19 06 14 ksnews3-19 06 14