( រូបភាពវីដេអូ) Andrea Pirlo (​អាន់​ដ្រេ ពឺ​ឡូ​) នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ពេល World Cup ចប់​

0

​ខ្សែបម្រើ​ក្រុម​អា​ហ្ស៊ូ​រី​អ៊ីតាលី​កីឡាករ Andrea Pirlo (​អាន់​ដ្រេ ពឺ​ឡូ​) នឹង​សម្រេចចិត្ត​ចូលនិវត្តន៍​ពី ក្រុម​ជម្រើសជាតិ​នៅពេលដែល​ការប្រកួត World Cup បញ្ចប់ ។​ ​យោងតាម​គេហទំព័រ The Mirror បាន​ចុះផ្សាយ​ថា តារាបាល់ទាត់​របស់​ក្លិប​សេះបង្កង់ Juventus រូបនេះ បាន​ឈានដល់​វ័យ​៣៥​ឆ្នាំ​ហើយ ហើយ​រូបគេ​កំពុង​គិតពី​ការបញ្ចប់​ភារកិច្ច​ជាមួយ​ជម្រើសជាតិ​អ៊ីតាលី​ក្រោយ​ចំណាយ ពេល​លេង​ជាច្រើន​ឆ្នាំ​មក ។​ ​

បើសិនជា​អ៊ីតាលី​ត្រូវ​បរាជ័យ​ក្រោម​ស្នាដៃ​របស់​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​នៅ​យប់​នេះ នោះ​ក្រុម​របស់លោក Cesare Prandelli (​សេសា​រី ប្រាន​ដេលី​) នឹងត្រូវ​ធ្លាក់​ចេញពី World Cup ហើយ​វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា អាជីព​របស់ Pirlo ជាមួយ​ក្រុម​ជម្រើសជាតិ​អាច​ត្រូវ​នឹង​បញ្ចប់ ។​ Pirlo និយាយថា “​ការប្រកួត World Cup ពិតជា​សំខាន់​ណាស់ យើង​ត្រូវ​ខំប្រឹង​ឲ្យ​បាន​ឡើងទៅ​កាន់ វគ្គ​បន្តបន្ទាប់​ប៉ុន្តែ​ខ្ញុំ​នឹង​អាច​ចូលនិវត្តន៍​ពេល​ការប្រកួត​នេះ​ចប់​” ។​ ​គួរ​បញ្ជាក់ថា Pirlo បង្ហាញខ្លួន​លើកដំបូង​ឲ្យ​អ៊ីតាលី​ក្នុង​ឆ្នាំ ២០០២ ហើយ​រូបគេ​ក៏បាន​ជួយ​អ៊ីតាលី​ឲ្យ​ឈ្នះ​ពាន World Cup ក្នុង​ឆ្នាំ ២០០៦ ផងដែរ ៕