​សមត្ថកិច្ច​ស្នងការ តុលាការខេត្ត មេភូមិ​និង​មេឃុំ រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា ឃុបឃិត​គ្នាយ​កដី​លក់​ឲ្យ​ឈ្មួញ និង​មិន​ព្រម​ដោះស្រាយ​ឲ្យ​ពួកគាត់

0

ខេត្ត​ប៉ៃលិន ៖ ក្នុង​វេទិកាសាធារណៈ​មួយ របស់​ក្រុមការងារ​ថ្នាក់ ជាតិ ចុះ​មូលដ្ឋាន និង​គាំទ្រ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤ ចំនួន​២​កន្លែង ដោយពេល​ព្រឹក​ធ្វើ​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ពេល​ល្ងាច​

នៅក្នុង​ភូមិ​អូរអណ្តូង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមក​ខេត្ត​ប៉ៃលិន ។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា​នោះ បានលើកឡើង​នូវ​បញ្ហា​ជាច្រើន ដូចជា​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​លុយ មានអំណាច ,​ការបាត់បង់​ដី​កម្ម​សិទ្ធ ,​ដី​លំនៅដ្ឋាន ,​ដីស្រែ​ចំការ ,​ចរន្ត​អគ្គីសនី​ប្រើប្រាស់​រាល់ថ្ងៃ កុង​ទ័​រ​ដើរ​លឿន​, ការ​ដាច់​ភ្លើង​នៅ​ចុងខែ​ជា​ញឹកញាប់ , ខ្សែភ្លើង​មាន​ភាពរ​ញ៉េ​រ​ញៃ​ធ្លាក់​តាមផ្លូវ​, ភាពមិនប្រក្រតី​របស់​ប្រព័ន្ធ​តុលាការខេត្ត ព្រមទាំង​បញ្ហា​រថយន្ត​ដឹក​ដីឯកជន​ធ្លា​ក់ដី​ពាសពេញ​ផ្លូវ តែ​អាជ្ញាធរ​មើលមិនឃើញ និង​បញ្ហា​ជាច្រើន​ទៀត​។

​ជាក់ស្តែង​លោក វ៉ាន់ គឹម​ស្រេង អាយុ​៦១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរ​តា​ពុ​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​សំដែង​នូវ​ក្តីកង្វល់​របសគាត់​ថា កាលពី​ឆ្នាំ​២០១២ មាន​ជនសង្ស័យ​ម្នាក់ បានមក​ជួល​ផ្ទះ​គាត់​រស់នៅ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​បាន​ជំពាក់​បំណុល​គេ​ជាច្រើន បន្ទាប់មក​ក៏​រត់គេចខ្លួន​បាត់ស្រមោល លុះដល់​ឆ្នាំ​២០១៣ រូបគាត់​ដែលជា​ម្ចាស់ផ្ទះ​បាន​ចូលទៅក្នុង​ផ្ទះជួល​នោះ ដើម្បី​ដឹក តុ ទូ និង​សម្ភារៈ​មួយចំនួន​ចេញពី​ក្នុងផ្ទះ ដោយ​យកមក​ទុក​នៅផ្ទះ​ដែល​ខ្លួន​រស់នៅ​រាល់ថ្ងៃ ស្រាប់​តែមាន​គេ​ព្រួត គ្នា​វាយ​គាត់ និង​កូន​របស់គាត់ រហូតដល់​រងរបួស​ជា​ទម្ងន់ ។

ប្រភព​បន្តថា​៖​បន្ទាប់មក​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាប់​ជនសង្ស័យ លុះ​ពេល​សមត្ថកិច្ច​ស្នងការ​ចាប់បាន​ជនសង្ស័យ​ហើយ បែរជា​ដោះលែង​ឱ្យ​រួចខ្លួន​ទៅវិញ ។ ក្រោយមក​គាត់​កើត​ទុក​មិន​សុខចិត្ត ក៏បាន​ដាក់ ពាក្យ​ប្តឹងទៅ​តុលាការខេត្ត ប៉ុន្តែ​នៅ​មិនអាច​ដោះស្រាយ​ជូន​គាត់​បាន​ទៀត ទើប​គាត់​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល ហើយ​នៅពេលនេះ​គាត់​កំពុងតែ​រង់ចាំ​មើល​ចម្លើយ ។ ទាក់ទិន​បញ្ហា​នេះ តំណាង​ក្រសួង​យុ​ត្តិ​ធ​ម៍ ដែលជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​មក​ខេត្ត​ប៉ៃលិន បាន​ទ​ទូល​យក​ឯកសារ​រប​ស់គា​ត់ ដើម្បី​ទៅ​ត្រួតពិនិត្យ ។ ​

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​តំណាងឱ្យ​អ្នកភូមិ​ជាច្រើន​គ្រួសារ​បាន​ចោទប្រកាន់ មេភូមិ​កោះ​កែវ និង​លោក​មេឃុំ​សាលា​ក្រៅ ថា​បាន​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ​លក់​រាប់រយ​ហិកតា រួម​និង​ដី​របស់​ពួកគាត់​ជាច្រើន​នាក់​ទៀត ដែល​ពួកគាត់​បាន កាន់កាប់​តាំងពី​ឆ្នាំ​២០០៥​មក ហើយ នេះ​ពួកគាត់​បាន​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ឥឡូវ​ត្រូវបាន​ខាង​ភូមិ ដកហូត​យកទៅលក់​ឱ្យ​ឈ្មួញ​ទៅវិញ​។​ ​លោក​អាន់ សំ​អាត់ មេឃុំ​សាលា​ក្រៅ បាន​ឡើង​បកស្រាយ​នូវ​ការចោទប្រកាន់ របស់​ស្ត្រី​វ័យ​ចំណាស់​នោះ​ថា​៖ ដី​មួយកន្លែង​នេះ​ពីមុន​លោក​មេភូមិ និង​មេឃុំ​ចាស់ ពួកគាត់​ចែក​ឲ្យ​ប្រជាពលរដ្ឋ ដោយ​កាត់​ជា​ឡូ​ត៏ ហើយ​នៅ​ដី​មួយចំនួន ធ្វើជា​ដី​សហគម​ន៏ ។

ចំណែក​អ៊ុំ​ស្រី​នេះ គាត់​បាន​លក់​ដី ដែល​ចែក​ឲ្យ​ទៅ​លក់ រួច​គាត់​ទៅ​រស់នៅ​លើដី​សហគម​ន៏​វិញ ដោយមាន​កូនចៅ​ទៅជា​មួយ​ផង ទើប​មាន​បញ្ហា​មកដល់​ថ្ងៃនេះ ។ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ចោទថា មេឃុំ​លក់​ដី​សហគម​ន៏ លោក អាន់ សំ​អាត់ មេឃុំ​សាលា​ក្រៅ មិនបាន​បកស្រាយ​នោះឡើយ ៕​download (2) download (4) download (5) download (6) download download (3)