ខ្យល់ជាំក្សាន្តជោគជាំបង្ករផលព្រួយបារម្ភណ៍ ដល់ប្រជាកសិករ

0

​ព្រះវិហារ៖នៅ​ទូទាំង​ស្រុក​ជាំ​ក្សាន្ត មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង និង​លាយឡំ​ទៅដោយ​ខ្យល់​បក់បោក តែ​មិន​បណ្តាលអោយមាន​រងគ្រោះ​ឡើយ​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទូទាំង​ស្រុក​ជាំ​ក្សាន្ត មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង និង​លាយឡំ​ទៅដោយ​ខ្យល់​បក់ បោក ផងដែរ ក៏ប៉ុន្តែ​ពុំមាន​ធ្វើអោយ​ខូចខាត​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ

រីឯ​បងប្អូន ប្រជាកសិករ​ត្រេកអរ​យ៉ាងខ្លាំង ដោយ​ពួកគាត់​ជា​កសិករ​ងាយស្រួល​ក្នុង​ការងារ​ដក ស្ទូង របស់​ពួកគាត់ ។​ ​ចំពោះ​បងប្អូន​អាជីវក​លក់ដូរ​ក្នុង​ផ្សារ ឃុំ​ស្រអែម មានការ​ថ្អូ​ញ​ថ្អែ​រប​ន្ទិ​ចប​ន្ទូ​ច​ផងដែរ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ ធ្វើអោយ​គាត់​ពិបាក​ចេញចូល និង​មក ផ្សារ មិន​ដូចជា​រដូវប្រាំង​នោះទេ ចំពោះ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ មានការ​ថយចុះ​យ៉ាងខ្លាំង ។​ ​ចំពោះ​ការងារ​អភិវឌ្ឍន៍​ផ្លូវ​គមនាគមន៍ ក៏ដូចជា​លំនៅឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ

ជាពិសេស​គឺ​ឃុំ​ស្រអែម​នេះហើយ ដែលជា​កន្លែង​សម្បូរ​ទៅដោយ​ថ្លុកឈាមរ​បស់បង​បង​កងទ័ព ដែល​បាន​លៈបង់​ឈាម​ស្រស់​សាច់​ស្រស់​ដើម្បី​បូរណៈភាព​ទឹកដី និង​ជាតិ​មាតុភូមិ​ដោយសារ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​រួច​ចាក​ផុតពី​ការស្លាប់​ក្នុង​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​សម្លាប់​ជនជាតិ​ឯង​តែប៉ុណ្ណោះ​ជាពិសេស​ក្នុងភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នេះ​ពុំមាន​ផ្លូវ​គមនាគមន៍​ឫ​វត្ត​អារាម​នោះទេ បច្ចុប្បន្ន​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​

អជ្ញាធ​ម៍ ឃុំ ស្រុក ខេត្ត បាន​ជុំ​រុញអោយ​វិស័យ​អភិវឌ្ឍន៍​កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារ​សម្តេច​ទាំងបី​ជា​អ្នកដឹកនាំ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​លោក​ទាំងពី​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ប្រជារាស្ត្រ មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕1 5 3