ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ដាក់​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​

0

​កំពង់ធំ​៖ បទល្មើស​នេសាទ​កំពុងតែ​ចាប់ផ្តើម​កំរើក​សារជាថ្មី ខណៈពេលដែល​រដូវវស្សា​ឈានចូល​មកដល់ ត្រី​ដែល​នៅតាម​ត្រពាំង​បឹងបួរ បាន​មាន​ឳ​កាស​ហែល​រក​ទីជម្រក​ថ្មី ដើម្បី​បន្ត​ការពង​កូន ក៏​ជា​ស្រប​ពេលដែល ជនល្មើស​មួយចំនួន ឆ្លៀត​ឳ​កាស​បំពាន់​ច្បាប់ ស្ទាក់ចាប់​ត្រី​ប្រដេញទឹក​ដោយ​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ ទាំង​ការ​ឆក់ រាយ​មង​ក្រឡា​ញឹក ដាក់​អ៊ុយ លប ចាប់​គ្មាន​សល់ ទើប​ខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ បានដាក់​វិធានការ​ក្តៅ ទៅលើ​ផ្នែក សង្កាត់រដ្ឋបាល​ជលផល បន្ត​កិច្ចការពារ​ធនធាន​ម​ឆ្ឆា​ជាតិ បង្ក្រាប​ជន​ឆ្លៀត​ឳ​កាស​។​ ​

សកម្មភាព​ការបង្ក្រាប​បទល្មើស​នេសាទ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ដូច​ភ្លៀងរលឹម គ្រប់ផ្នែក​សង្កាត់ ចាប់បាន ឧបករណ៍ នេសាទ​ខុសច្បាប់​ជាច្រើន​ករណី មិនតែប៉ុណ្ណោះ​ជនល្មើស​ត្រូវបាន​កសាង​សំណុំរឿង​ទៅ​តុលាការ តែ​ក្នុងនោះដែរ ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បានធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​នានា ស្តីពី​ច្បាប់​ជលផល និង​ការអភិរក្ស ធនធាន​ម​ឆ្ឆា​ជាតិ និង​ផលប៉ះពាល់​ដល់​ត្រី​ពង​កូន ក្នុង​រដូវ​បិទ​នេសាទ និង​បានធ្វើ​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំង​ចូលរួម

ថែរក្សា​ការពារ ផ្តល់​ពត៌មាន ដើម្បី​ទប់ស្កាត់​ការ​លួច​នេសាទ​ត្រី​ដោយ​ខុសច្បាប់ និង​ចូលរួម​អនុវត្តន៍ អនុសាសន៍​ទាំង​៧ ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​បាន ខ្ជាប់ខ្ជួន​ពិសេស​កន្លែង​អភិរក្ស​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ត្រូវ ពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​ទប់ស្កាត់ និង​ចុះបង្ក្រាប​បទល្មើស ជលផល​ជាប្រចាំ​ពិសេស​គឺ តំបន់​អភិរក្ស​ជលផល​ដោយ​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ដែលមាន​សមត្ថកិច្ច ។​

​លោ ប៉ែន វណ្ណ​រិ​ទ្ធ មាន​ឲ្យ​ដឹងថា ដោយឡែក ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល ដោយមាន​ខ្យល់​កន្ត្រាក់​ជាច្រើនលើក និង មាន​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្តាល​ឲ្យ​ត្រី​ងាប់​ចំនួន​០៣​លើក​នៅ​កន្លែង​អភិរក្ស​ជលផល​ទ​ន្ល​ឆ្មារ និង​មាន​ភ្លើង​ឆេះ​ព្រៃ ចំនួន ០១​លើក ស្ថានភាព​កំពស់​ទឹក​បឹង​ទន្លេសាប​ឡើង​ខ្ពស់ជាង​ខែឧសភា ប្រមាណ​៥០ សង្ទីម៉ែត្រ ។​

​ចំណែក​កិច្ចសហការ ក្នុងការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ សរុប​ចំនួន​៥៦​ករណី និង​រុះរើ និង​បំផ្លាញចោល ឧ​បករ​ណ៏​នេសាទ​ល្មើសច្បាប់​ចំនួន​៥៤ ករណី ក្នុងនោះ​មាន បាំង​ធ្នស់ ៣​របាំង​៦៣​ម​លប ៤​បង្គោល​៨.៦៥៥​ដើម -​របាំង​សាច់​អួន​ព្រូ​ល​សាច់​ក្រហម​១៣៧​របាំង​ស្មើរ​និង​១១.៩៧០​ម លូ ១៩៥​ឡុ​ក​១៣៥​មង​រាយ ៣.៤០០​ម៉​អួន​៨​វង់​៥៥៣​ម៉​សម្រាស់​៥​ដុំ​=៤០០​ម​២-​ចាក់​ត្រី​លែង​៧៤៨​គ​.​ក​-​លែង​កូន​ត្រី​រ៉ស់​/​ត្រី​ឆ្តោ​៣០.0០០​ក្បាល​។​ ​ក្នុងនោះដែរ លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​ហាម​មិន​ឲ្យ​មន្ត្រីជលផល​ណា​ម្នាក់ ដែល​ចំណុះ​ឲ្យ​ខ​ណ្ទ​កំពង់ធំ មានការ​ឃុបឃិត ស៊ីសំណូក សូកប៉ាន់ ជាមួយ​ជនល្មើស ដើម្បី​បំផ្លាញ់​ម​ឆ្ឆា​ជាតិ​ជាដាច់ខាត ។​ ​??????????????????????????????? ??????????????????????????????? ???????????????????????????????