​ក្រុមបាល់ទាត់​ខ្លា​កូ​ឡុំ​ប៊ី​បាន​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ​លើ

0

អ៊ុយ​រ៉ា​ហ្គា​យ​ក្នុង​លទ្ធផល​២-០​កាលពី​យប់មិញ​នេះ​ក្រោម​ក្រសែភ្នែក​អ្នកចូលរួម​ទស្សនា​ប្រមាណ ៧៣,៨០០ នាក់ ។​ ​កីឡាករ James Rodriguez មកពី​ក្លិប Monaco រកបាន​២​គ្រាប់​ម្នាក់ឯង​ជួយ​ឲ្យ​កូ​ឡុំ​ប៊ី​យកឈ្នះ​ប្រទេស​ដែល​មកពី​តំបន់​ឡាទីន​

ដូចគ្នានេះ ។​ ​ការប្រកួត​នៅ​តង់​ទី​១​នៃ​នាទី​ទី​២៨ James Rodriguez រក​គ្រាប់​ទី​១​ឲ្យ​កូ​ឡុំ​ប៊ី​នាំមុខ អ៊ុយ​រ៉ា​ហ្គា​យ​មុន​១-០ ហើយ​ចូល​ដង់​តង់​ទី​២ James Rodriguez ដដែល​រក​គ្រាប់​ទី​២​ឲ្យ​កូ​ឡុំ​ប៊ី​នាំមុខ អ៊ុយ​រ៉ា​ហ្គា​យ​២-០​នៅ​នាទី​ទី​៥០ ។ ចប់​ការប្រកួត​កូ​ឡុំ​ប៊ី​ឈ្នះ​អ៊ុយ​រ៉ា​ហ្គា​យ ២-០ ។

​យោងតាម​លទ្ធផល​នេះ​បង្ហាញថា កូ​ឡុំ​ប៊ី​បាន​ក្លាយជា​ប្រទេស​ទី​២​នៃ​តំបន់​អាមេរិក​ខាងត្បូង ដែល​បាន​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​ឈី​លី​ដោយ​បាល់ ប៉េ​ណា​ល់​ទី​ហើយ​ក្រុម​ទាំងពីរ​នឹងត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃទី​៤​ខែកក្កដា​នេះ ។​ ​គួរ​បញ្ជាក់ថា នៅ​យប់​នេះ​ក៏មាន​ការប្រកួត​ចំនួន​២​គូ​ផងដែរ​ដោយនៅ​ម៉ោង​១១​យប់​គឺ​ជំនួប​ជួបគ្នា​រវាង​ហូ​ឡង់​ជាមួយ​មិច​ស៊ី​កូ​ចំណែក​នៅ​ម៉ោង​៣​ទៀបភ្លឺ​គឺ​កូ​ស្តា​រី​កា​ប៉ះ​ក្រិ​ក ៕download (13)