(រូបភាពវីដេអូ) ស​អា​ហ្វ​ហ្គា​នី​ស្ថាន បានប្រកាស់​ឲ្យ​ដឹងថា ពួក​សកម្ម ប្រយុទ្ធ​២០​នាក់ ត្រូវបាន សម្លាប់​និង ២៥ នាក់​ផ្សេងទៀត​រងរបួ

0

​ក្រសួងការពារជាតិ របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានប្រកាស់​ឲ្យ​ដឹងថា ពួក​សកម្ម ប្រយុទ្ធ​២០​នាក់ ត្រូវបាន សម្លាប់​និង ២៥ នាក់​ផ្សេងទៀត​រងរបួស ក្នុងអំឡុងពេល នៃ​ប្រតិ​ប​ត្ដិ​ការ​យោធា​ដាច់ដោយឡែក​មួយ ដែល​បាន ធ្វើឡើង​ដោយ​កងទ័ព​

អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រយៈពេល ២៤ ម៉ោង​។​ ​ក្រសួង​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​អ្នកជំនាញ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ដោះ​គ្រាប់ បែក​ចំនួន​៤០​គ្រាប់​តាម​ដងផ្លូវ ។ កងទ័ព​ក៏​រឹបអូស​យកបាន អាវ​បំពាក់​គ្រាប់បែក អត្តឃាត​ចំនួន​១០០​សម្រាប់ និង​បាន​រកឃើញ​គ្រឿងផ្ទុះ​១០០ គីឡូក្រាម ក្នុងអំឡុងពេល ប្រតិ​ប​ត្ដិ​ការ​នេះ​ផងដែរ​"​។ កង​ទាហាន​ពីរ​នាក់ ក៏ត្រូវ បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ​។​ ​

លើសពីនេះ​ទៀត សមាជិក​ទាំង​ប្រាំ​នាក់ នៃ​ក្រុម​ប្រដាប់អាវុធ​ទាំងពីរ ត្រូវបាន​សម្លាប់ នៅក្នុង​ការផ្ទុះអាវុធ​មួយ នៅក្នុង​ខេត្ត Kunduz ភាគ​ខាងជើង​ប្រទេស​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​ ​គួរ​បញ្ជាក់ថា អំពើហិង្សា​ដែល​ដឹកនាំ ដោយ​ពួក​តា​លី​បង់ បាន​បន្ត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ហើយ កងកម្លាំង សន្តិសុខ​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ឲ្យ​អស់ នូវ​ពួក​សកម្មប្រយុទ្ធ ក្នុង​ខេត្ត​ដែល កំពុងមាន​ភាព​ជ្រួលច្របល់​ទាំងអស់នេះ​៕