ប្រជាពលរដ្ឋ​ប្រមាណ​ជា​១.៥៤៨គ្រួសារ​ ដែល​មាន​វិវាទ​ជា​មួយ​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​

0

បេី​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្តក្រចេះ​ លេខ​០០៥​ ស​ ជ​ ណ​ ចុះថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩កន្លង​ទៅ​ ដល់បងប្អូនប្រជាពលរដ្ឋទាំង ១,៥៤៨គ្រួសារ ដែលបានដាក់ពាក្យស្នេីសុំដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល មកចាប់​ឆ្នោតជ្រើសរើសយកឡូតិ៍ដីសម្បទានសង្គមកិច្ច ។

ជាក់ស្ដែង​នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៩នេះ​ មាន​រៀ​ប​ចំ​ពិធី​ចាប់ឆ្នោត​ជ្រើស​រើស​ដី​ឡូ​ត៍​លំ​នៅ​ឋាន​ និង​ដី​ឡូត៍​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្នេី​សុំ​ដី​សម្បទាន​សង្គម​កិច្ច​ ក្នុង​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ចរបស់​​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់​ក្រោមអធិបតីភាព​ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​ នៅបរិវេណ​សាលា​ស្រុកស្នួល​ ។

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​​ បាន​ថ្លែង​ថា​ចំពោះ​​សម្ប​ទាន​ដី​សង្គម​កិច្ចនេះ​ ​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​ឃុំ​២ធ្នូ​ ​ ស្រុក​ស្នួល​ ​នាថ្ងៃ​នេះ​មាន​ចំនួន​ ១.៥៤៨​គ្រួសារ​​ ដែល​ត្រូវ​ចាប់ឆ្នោត​​ជ្រើស​រើស​យក​ដី​ឡូ​ត៍​កសិកម្ម​​ ដោយគ្រួសារ​នីមួយៗ​ទទួល​បាន​ដី​ឡូត៍​កសិកម្ម​​ទំ​ហំ​ ០២ហិក​តា ។