​ពលរដ្ឋ​ខ្មែរ​រាប់ពាន់​អ្នក​នាំគ្នា​សំរុក​ទៅធ្វើ​ប​ណ្ណ័​ឆ្លងដែន តែ​ប៉ូលិស​មិន​ធ្វើ​ជូន​គឺ​ធ្វើ​អោយតែ​អ្នករស់នៅ​ក្នុងស្រុក​២​ប៉ុណ្ណោះ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ពលករ​ខ្មែរ​នាំគ្នា​សំរុកចូល​ស្នាក់កា​ប៉ូលិស​អន្តោ​ប្រវេ​ស​ដើម្បី​ធ្វើ​ប​ណ្ណ័​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ក្នុង​ដី​ថៃ ប៉ុន្តែ​ប៉ូលិស​នៅ​ទីនោះ មិន​ព្រមធ្វើ​ប​ណ្ណ័​ជូន​ទេ សំរាប់​អ្នក​នៅ​ខេត្ត​ឆ្ងាយ​គឺ​ទទួល​ចេញ​ប​ណ្ណ័​ជូន​តែ​ពលរដ្ឋ​២​ស្រុក​ប៉ុណ្ណោះ ក្នុង​ខេត្តបន្ទាយមានជ័យ​។​ ​សូមបញ្ជាក់​ដែលថា ក្នុង​ហេតុ​កា​ដែល​ពលករ​ខ្មែរ​ជាច្រើន​អ្នក កំពុង​នាំគ្នា​សំរុកចូល​ទៅក្នុង​ទីស្នាក់កា​ប៉ូលិស​អន្តោ​ប្រវេ​ស៏​ ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ

គឺ​កើតមាន​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៤​នេះ​តែម្តង ក្នុង​អង្គភាព​ខាងលើ​នោះ ប៉ុន្តែ​ក្រុមប៉ូលិស​អន្តោ​ប្រវេ​ស​ច្រកទ្វារ​បដិសេធ​មិន​ធ្វើ​ប​ណ្ណ័​ឆ្លងដែន​ជូន​ពលរដ្ឋ​ទាំង​នោះឡើយ​ទួ​ស​ជា​ក្នុងតម្លៃ​ណាក៏ដោយ​។​ ​គួ​រំលឹក​ដែលថា ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា​មក​ម្លេះ​គេ​បា​នស​ង្គេ​ត​ឃើញ​មាន​ពលករ​ខ្មែរ​ខ្លះ​នាំគ្នា​សំរុក​ទៅរក​ការងារ​ធ្វើ​វិញ បន្ទាប់ពី​មានកា​អនុញ្ញាតិ​ទទួលស្គាល់​ពលក​ខ្មែរ​វិញ ពី​ក្រុម​ទា​ហ៊ាន​ថៃ ដូចជា​ក្រុម​សហគ្រាស​ថៃ​មួយចំនួនធំ ដើម្បីអោយ​ពលរដ្ឋ​ទាំងនោះ​ចូលទៅ​ធ្វើកា​វិញ​នោះ ក្រោយមក​គេ​ក៏​ស​ង្គេ​ត​ឃើញ​ពលរដ្ឋ​ជាច្រើន​នាំគ្នា​សំរុក​មក​ធ្វើ​ប​ណ្ណ័​ឆ្លងដែន​ភ្លូកទឹកភ្លូកដី​តែ​ ​ម្តង ។​

 ​មាន​ពលរដ្ឋ​ជា​ច្រើ​ដែល​មិនបាន​ធ្វើ​ប​ណ្ណ័​ឆ្លងដែន​នោះបាន​បញ្ជាក់ថា ដំបូង​ពួកគេ​លឺថា សម្តេច​បានចេញ​អនុក្រឹត្យ​រឿង​សេវា​៤$​សំរាប់ធ្វើ​ប​ណ្ណ័​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេសក្រៅ​នោះ ពលរដ្ឋ​បន្តទៀតថា មាន​ពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា នាំគ្នា​សំរុក​ទៅរក​ធ្វើ​ប​ណ្ណ័​រហូតមកដល់​ក្រុង​ប៉ោយប៉ែត ដោយ​អ្នកខ្លះ​ស្នាក់នៅ​៥​យប់ ៥​ថ្ងៃ​ហើយ​នៅតែ​រក​កន្លែង​ធ្វើ​ប​ណ្ណ័​៤$​មិនឃើញ ទើប​នាំគ្នា​សំរុកចូល​ស្នាក់កា​ប៉ូលិស​អន្តោ​ប្រវេ​ស​តែម្តង នៅតែ​ធ្វើ​ប​ណ្ណ័​ទៅ​ប្រទេស​ថៃ​មិនបាន​ទៀត​នោះ បងប្អូន​ទាំងនោះ បន្តទៀតថា មាន​ពលរដ្ឋ​ខ្លះ​ចេញ​ទៅតាម​ច្រករបៀង​ពេលយប់​នៅ​ចំណុច​ច្រករបៀង​ប៉ូលិស​៩១១ និង​ច្រក​ផ្សេងៗ​ទៀត​ពីព្រោះ​មិនអាច​ទៅក្រោយ​វិញ​បាន​នោះទេ​។​

​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ គឺមាន​ពលករ​ខ្មែរ​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​ខាងលើ​គឺមាន​ចំនួន​ជាង​១​ម៉ឺន​៣​ពាន់​អ្នក​ហើយ តាមរយះ​នៃ​កា​ធ្វើ​ប​ត័​តាំង​ដាវ រឺ​ហៅ​ប​ណ្ណ័​សំរាប់​ពលករ​នៅ​ចំណុច​ខ្លង​ឡឹ​ក ច្រកទ្វារ​អន្តរជាតិ​ថៃ ក្នុងស្រុក​អារ​ញ្ញ័ ខេត្ត​ស្រះកែវ មន្ត្រី​រូបនោះ​បានបញ្ជាក់​ទៀតថា ឥឡូវនេះ​មាន​ក្រុមហ៊ុន​ថៃ​មួយ​ភាគ​ធំ​បាន​ទៅយក​ពលករ​ខ្មែរ​ដល់​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​ដោយ​ធានា​ទទួលខុសត្រូវ​ចេញ​លិខិតស្នាម​ជូន​មិន​អស់​លុយ​ទៀតផង ឯ​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​គឺ​ក្រុមហ៊ុន​

ដែល​ប្រកបមុខរបរ​ផ្នែក​កសិកម្ម​តែប៉ុណ្ណោះ ក្រៅពីនោះ​គឺ​លោក​អត់​ដឹង​រឿង​អ្វី​ត៏​ទៅ​ទឿ​ត​ទេ ដោយឡែក​លោក​ស៊ីម សំអាត ប្រធានការិយាល័យ​ប៉ូលិស​អន្តោ​ប្រវេ​ស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បញ្ជាក់ថា ខាង​លោក​ទទួល​ធ្វើ​ប​ណ្ណ័​ជួន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូជ្រៅ​ប៉ុណ្ណោះ ក្រៅពីនោះ​គឺ​លោក​អត់​ធ្វើ​ជូន​ទេ លោក​បាន​បន្តទៀតថា គួ​តែ​បងប្អូន​ពលករ​ខ្មែរ​ទៅរក​ទីតាំង​ណា​ដែល​ធ្វើ​ប​ណ្ណ័​ឆ្លងដែន​ត្រឹមត្រូវ​ដែល​រដ្ឋាភិបាល​បានកំណត់​នោះ​ទៅ ឯខាង​លោក​មិន​ដាច់ខាត​គឺ​មិន​ធ្វើ​ជូន​ទេ​៕​ដោយ​ពៅ​រី​20140702_092710 20140702_093144 20140702_093104