ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានអញ្ជើញជាអធិបតីក្នុងវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ នៅទីរួមខេត្តក្រចេះ

0

ក្រចេះ៖  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាអធិបតីភាពនៅក្នុងវេទិកាយុវជនតំបន់ត្រីកោណលើកទី៨ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមនិងប្រតិភូរយុវជនប្រទេសកម្ពុជា ឡាវនិងវៀតណាម ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងរៀបចំឡើងនៅក្នុងទីរួមខេត្តក្រចេះ នាព្រឹកថ្ងៃគឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ ។

នៅក្នុងមតិស្វាគមន៍របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចាត់ទុកវេទិកាតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨នេះ គឺពិតជាមានសារៈសំខាន់បំផុតនៅក្នុងការបន្តពង្រឹងពង្រីកបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនប្រទេសទាំងបីអោយកាន់តែរឹងមាំនិងបន្តរ​ការប្ដេជ្ញាចិត្តរួមគ្នាដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ ការងារក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរួមចំណែកលើកកម្ពស់ស្តង់ដាជីវភាពរស់នៅក្នុងតំបន់ត្រីកោណ ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជននិងជាប្រធានប្រតិភូយុវជនកម្ពុជាមានប្រសាសន៍ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ដែលបានរៀបចំឡើងនៅទីរួមខេត្តក្រចេះ និងមានគណៈប្រតិភូមកពីប្រទេសចំនួន៣ចូលរួមមាន កម្ពុជា វៀតណាម និងប្រទេសឡាវ ។

ហើយវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍បានកំណត់យក(ធាតុចូល)ដ៏មានសារៈសំខាន់សម្រាប់រាយការណ៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជាឡាវនិងវៀតណាម ដើម្បីផ្ដល់ឲ្យប្រមុខរាជរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមធ្វើសេចក្តីសម្រេចបានត្រឹមត្រូវនិងរៀបចំបាននូវគោលនយោបាយនិងកម្មវិធីជាតិអភិវឌ្ឍន៍យុវជនឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនសហគមន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ។

លោកជំទាវមានប្រសាសន៍បន្តរថា វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ និងធ្វើការជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើប្រធានបទសំខាន់សំខាន់ចំនួនបីគឺយុវជននិងបច្ចេកវិទ្យា, យុវជននិងជំនាញសតវត្សទី២១ , យុវជននិងសហគ្រិនភាព ដើម្បីស្វែងយល់និងបន្ថែមលើតម្រូវការរបស់យុវជននិងសហគមន៍ក្នុងតំបន់ ហើយគណៈប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចលើទីតាំងចំនួនបីនៅក្នុងក្រុងក្រចេះ រួមមានសហគមន៍ផលិតក្រឡានថ្មគ្រែ ,សិប្បកម្មឡឥដ្ឋ និងសមាគមន៍កែច្នៃ វត្ថុអនុស្សាវរីយ៍ តាមរយៈកិច្ចពិភាក្សាក្នុងន័យមិត្តភាពប្រពៃណីបងប្អូនជិតខាងល្អនិងកម្មវិធីទស្សនកិច្ចសិក្សាលើទីតាំងអនុវត្តជាក់ស្ដែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកសហប្រតិបត្តិការ ខេត្តនៅជាប់ព្រំដែនរបស់យើងទាំងអស់គ្នាទាំង៣ប្រទេសនេះ ដែលជាខេត្តមានលក្ខណៈមិនសូវអំណោយផល កែឆ្នៃតំបន់សេដ្ឋកិច្ចដើម្បីជំរុញឲ្យមានការលើកកម្ពស់ ការវិនិយោគនៅក្នុងខេត្តនិងតាមបណ្ដារព្រំដែននៅក្នុងប្រទេសយើងទាំងបី ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តរថាប្រធានបទដែលបានលើកឡើងពិភាក្សានេះគឺបានបង្ហាញ ពីការអភិវឌ្ឍន៍ឈានមួយកម្រិតទៀតនៅតាមតំបន់ព្រំដែនដើម្បីអាចអោយយុវជនយើងប្រើប្រាស់នូវវឌ្ឍន៍ភាពខាងផ្នែកបច្ចេកវិជ្ជានិងដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងបី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរកទីផ្សារសម្រាប់កសិករនៅតាមបណ្ដោយព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលខាងផ្នែកវិជ្ជាជីវៈ ជាពិសេសដោយផ្ដោតទៅលើកម្លាំងទន់ក្នុងសតវត្សទី២១ដើម្បីលើកកម្ពស់នៃការអភិវឌ្ឍន៍នៅតាមបណ្ដោយព្រំដែន  ដោយខិតខំប្រឹងប្រែងបង្ករលក្ខណះឲ្យយុវជនក្នុងប្រទេសទាំងបីនេះ ទទួលបាននូវអានុភាពមួយដែលមានកម្រិតខ្ពស់ នឹងបន្តលើកកម្ពស់វិស័យអប់រំ ចាប់ពីមត្តេយ្យ បឋមសិក្សា សិក្សាមធ្យមសិក្សា និងឧត្តមសិក្សាក៏ដូចជាកាអប់រំបច្ចេកទេស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីប្រែក្លាយតំបន់ត្រីកោណនេះឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍គោលនិងក្នុងខេត្តផ្សេងៗទៀត ។ ជាមួយគ្នាវេទិការនេះក៍បានការពិភាក្សាគ្នាក្នុងវិស័យអេកូទេសចរណ៍ដែលអាចផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនិងការអភិវឌ្ឍន៍ សម្រាប់ជនជាតិភាគតិច នៅក្នុងការថែរក្សានិងអភិរក្សវប្បធម៌ជនជាតិភាគតិច ដើម្បីឲ្យជនជាតិទាំងអស់ ដែលរស់នៅក្នុងតំបន់ត្រីកោណនេះអាច អភិវឌ្ឍន៍សមត្ថភាពក៏ដូចជាលើកកម្ពស់នូវការរៀនសូត្រនិងទទួលបានចំណេះដឹង  ហើយនៅក្នុងសតវត្សទី២១នេះ គឺជាទិដ្ឋភាពថ្មីមួយទៀតដែលយើងត្រូវបណ្ដុះនិងពង្រឹងយុវជនយើងធ្វើយ៉ាងណា នៅក្នុងការបង្កើតការងារធ្វើលើគ្រប់វិស័យ កសិកម្ម ឧស្សាហកម្ម សេវាកម្ម ដឹកជញ្ជូនរួមនិងវិស័យទេសចរណ៍ ផងដែរ។