ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នឹងអាជ្ញាធររកដំណោះស្រាយនិងលើកជាយោបល់ជូនរាជរដ្ឋាភិបាលករណីទំនាស់ដីធ្លី

0

ខេត្តបន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះនៅសាលប្រជុំខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំស្តីពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់កាលពីថ្មីៗនេះ បានសហការនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យរកដំណោះស្រាយនិងលើកជាយោបល់ជូនរាជរដ្ឋាភិបាលករណីទំនាស់ដីធ្លីមួយចំនួននៅខេត្តបន្ទាយមានជ័យ ។

យោងកម្មវត្ថុនៃកិច្ចប្រជុំស្វែងរកដំណោះស្រាយនិងត្រៀមលើកយោបល់នោះរួមមាន៣ករណីទី១ជុំវិញទំនាស់ដីធ្លីនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ រវាងពលរដ្ឋជាច្រើនគ្រួសាររស់នៅប៉ះពាល់ និងជាចុងចម្លើយរបស់អ្នកស្រីលី ម៉ារីភរិយាសពលោកទិត្យ លេកគឺករណីដីស្រះទំហំ៥០ ម៉ែត្រគុណ១០០ម៉ែត្រដែលមានប្លង់រឹងឬប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុទាំងភាគីទំនាស់ម្ខាង ទាំងមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញសុរិយោដីនិងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឯកភាពគ្នាសើរើមើលកំនត់ហេតុវាស់វែងធ្វើប្លង់និងចុះវាស់វែងឡើងវិញ។  ប៉ុន្តែដើមបណ្តឹងគឺអ្នកស្រីលី ម៉ារី មិនយល់ព្រមទេ ដោយសំអាងថាអ្នកស្រីឈ្នះក្តីនៅតុលាការហើយត្រូវអនុវត្តសាលក្រម។

និងទី២ករណីដីទំនាស់នៅភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃន៍រវាងក្រុមផ្សេងទៀតនៃយោធិនប្រភេទ២និងជនពិការនៅភូមិសន្តិភាព ឃុំអូរសំព៍រ ស្រុកម៉ាឡៃ ដែលប្តឹងទាមទារដីរបបនៅភូមិអូរអំពិលឃុំទួលពង្រ និងទី៣ករណីដីទំនាស់រវាងអតីតយោធិនគឺលោកអ៊ុច ឡេ និងអតីតយោធិនខ្មែរក្រហមមួយចំនួនទៀត ដែលបានប្តឹងលោកព្រាប សារុន អតីតមេបញ្ជាការរងកងពលលេខ២១ ទទួលគ្រប់គ្រងលើវរ:សេនាតូចលេខ៦៧២និងវរ:សេនាតូចលេខ៧៣ ដែលថាស៊ីដាច់ដីរបបរបស់ខ្លួនក្រោយខ្មែរក្រហមធ្វើសមាហរណកម្មកាលពីឆ្នាំ១៩៩៨ ។

ករណីទាំងនេះទាំងលោក លី សារី ទាំងលោក ញ៉ឹក ប៊ុនឆៃ ព្រមទាំងមន្ត្រីអាជ្ញាធរនិងជំនាញ បានគាំទ្រនិងគោរពអនុវត្តតាមស្មារតីនៃខ្លឹមសារ ស ជ ណ លេខ១៥៥៣ ចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ របស់ទីស្តីការគណ:រដ្ឋមន្ត្រី ជាសេចក្តីសម្រេចចុងក្រោយនិងបានអនុវត្តរួចហើយលើដីចំណុចបឹង៧៥ ចំណុចអុងម៉ុងភូមិអូរអំពិលដីចំណុចបឹងក្របៅភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ។

ពោលគឺដីទំនាស់ចំណុចបឹង៧៥ ភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃត្រូវបែងចែកប្រគល់ដីទំហំ២២៨ហិចតា ជូនលោក លី អ៊ុតនី ដែលបានទិញនិងកាន់កាប់ស្របច្បាប់តាំងពីឆ្នាំ១៩៩៨មក ជាកម្មសិទ្ធិនិងប្រគល់ដីចំនួន១០១ ហិចតា និង៧៨អា ៣៣សង់ទីអានិងបូកចំនួន៤ហិចតាទៀត សរុប១០៦ហិចតា ជូនអតីតគ្រួសារយោធិនពិតប្រាកដនៃអង្គភាពវរ:សេនាតូចលេខ៦៧២និង៦៧៣ នៃកងពលធំថ្មើេជើងលេខ២១ម៉ាឡៃ មានចំនួន១០៦គ្រួសារ ។ករណីលោកគង់ ជាលោកព្រាប សារុននិងបក្ខពួក ដែលធ្វើការជំនួសមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញ ដោយតាំងខ្លួនបែងចែកដីធ្លី ហើយគៀរគពលរដ្ឋនិងជនពិការពីណាពីណីដែលមិនមែនជាយោធិនប្រភរទ២នៅអង្គភាពទាហានខ្មែរក្រហមនៅម៉ាឡៃ ហើយបង្ហោះរូបភាពបញ្ឈឺ ឌីដងដាក់មន្ត្រីថាមិនគិតគូរពលរដ្ឋនិងយោធិននោះ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថានោះជាអំពើខុសច្បាប់ ជាសកម្មភាពអប្បគមន៍និងចង់ផ្តាច់ខ្លួនចេញពីដែនសមត្ថកិច្ចរាជរដ្ឋាភិបាល។បានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរមសមត្ថកិច្ចចាត់ការបន្ទាន់លើជនទាំងនេះទៅតាមនិតិវិធីជាធរមាន។

ចំពោះក្រុមជនចំណាកស្រុកដែលសង់សំណង់អាណាធិបតេយ្យជាង១.០០០ខ្នងលើដីមានកម្មសិទ្ធិក៏ត្រូវតែរុះរើចេញ ហើយប្រគល់ទីនោះឲ្យអាជ្ញាធររដ្ឋាភិបាលគ្រប់គ្រងដូចធម្មតាវិញ ហើយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នឹងបន្តស្រាវជ្រាវរកការពិតពីគ្រប់ជ្រុង ហើយរាយការណ៍ផ្តល់យោបល់ជូនប្រមុខរាជរដ្ឋាភិបាល៕