រដ្ឋបាលខេត្តកំពត បានរៀបចំពិធី បំពាក់ ឯកសណ្ឋានជូន ដល់យុវជន កាកបាទ ក្រហមកម្ពុជា ខេត្តកំពត មានចំនួន ១១៤៥ នាក់

0

កំពត; កាលពីព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០ ១៩ នៅ សាលប្រជំុ សាលាខេត្ត រដ្ឋបាល ខេត្ត កំពត បានរៀបចំពិធី បំពាក់ឯកសណ្ឋាន ជូន ដល់ យុវជន កាកបាទក្រហម កម្ពុជា ខេត្ត កំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាល ខេត្តកំពត នឹង ជាប្រធាន កិត្តិយសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពត នឹង ឯកឧត្តម សម កុសល នាយក នាយកដ្ឋាន ធនធាមនុស្ស កាកបាទ ក្រហម កម្ពុជា បានអញ្ជើញ ជា អធិបតីភាព នៅក្នុង ពិធីបំពាក់ ឯសណ្ឋាន ជូនដល់ យុវ ជនកាក បាទ ក្រហមកម្ពុជា ខេត្តកំពត។

ក្នុងពិធីនោះមានការអញ្ជើញ មកចូលរួម ពី សំណាក់ ឯកឧត្តម លោកជុំទាវ អស់ លោក លោកស្រី ដែលជាមន្រ្តីសាខា នឹង សាខាកាក បាទ ក្រហមកម្ពុជា ខេត្តកំពត ទាំងអស់ សរុប មានចំនួន១១៤៥នាក់។

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិ បាលខេត្ត កំពត ជាប្រធាន កិត្តិយស សាខា កាកបាទ ក្រហមខេត្ត ក៍បានសំុ សំណមពរ អោយ គណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុក ធ្វើយ៉ាងណា ដឹកនាំនិងគ្រប់គ្រង មន្ត្រី និងសមាជិក អោយបានល្អប្រសើរ។

យើងរួមគ្នា យកចឹត្តទុកដាក់ លើកកំពស់ និង អោយតំម្លៃ យុវជន កាកបាទ ក្រហមកម្ពុជា របស់យើង អោយបានសមស្រប ទៅតាម គោ លនយោបាយ របស់ កាកបាទ ក្រហម កម្ពុជា។

ឯកឧត្តម ក៍បានផ្តាំផ្ញើរ ទៅដល់ក្មួយៗ យុវជន កាកបាទក្រហម ទាំងអស់ថាៈយើង ទាំងអស់ គ្នា ជាកាកបាទ ក្រហម ត្រូវតែចូលរួម យ៉ាង សកម្ម ជាមួយ នឹងវិស័យ មនុស្សធ៌ម អោយ បានជាប្រចាំ មិនថាមានបញ្ហា អ្វីកើតឡើង ឡើយ ជាពិសេស ទៅលើ បញ្ហាគ្រោះ មហន្ត រាយផ្សេងៗ ដែលកើតមានឡើង ដូចជា ទឹក ជំនន់ ខ្យល់ព្យុះ រលំផ្ទះ នឹងភ្លើង ឆេះផ្ទះជា ដើម ត្រូវតែចូលរួម ដើម្បីសង្គ្រោះ ជាបនា្តន់ ដោយ មិនអាចទុកអោយ នណាម្នាក់ រង គ្រោះ បន្តទៀតឡើយ។

ហើយ នៅលើបញ្ហា សង្គោះបន្ទាន់នេះ សំខាន់ ណាស់ សម្រាប់ សាខាកាកបាទ ក្រហម យើង ក្នុងការ កៀងគរ សប្បុរសជន អោយ ចូលរួម បានច្រើន ដើម្បី ប្រមូលថវិកា ផ្ទុកសម្រាប់សង្គ្រោះ ប្រជាពល រដ្ឋ រងគ្រោះ អោយបានទាន់ ពេលវេលា ប្រកប ដោយប្រ សឹទ្ធិភាព។

ឯកឧត្តម ក៍បានលើកឡើង អំពីបញ្ហា ឯក សន្ថាន ប្រាប់ដល់ ប្អូនៗ នឹង ក្មួយៗ ទាំងអស់ គ្នាផងដែរថា រាល់ លើបញ្ហា ឯកសន្ថាននេះ គឺសាខាខេត្តយើង ជាអ្នកទទួលផ្តល់ ជូន ដោយ មិនអោយក្មួយៗ ចំណាយ ថវិកា ផ្តល់ ខ្លួនឡើយ បន្ទាប់មក ឯកឧត្តម ក៍បានប្រគល់ នូវ ថវិការ ចែកជូនដល់ នាយកសាលា លោក គ្រូអ្នកគ្រូ នឹងពៀន កាកបាទក្រហម យុវជន កូលដៅ ទាំង១៤នាក់ ក្នុងម្នាក់ ទទួលបាន៤ ម៉ឺនរៀល នឹងក្មួយៗ កាកបាទក្រហម ចំនួន ១១៤៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០០០០ រៀល សរុបទាំងអស់ ១២លាន ៥សែន ៧ ម៉ឺនរៀលផងដែ៕