ប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយនិងច្រើនកុះករក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី លើកទី មួយនៅវិទ្យាល័យហ៊ុនសែនសណ្ដាន់

0

(កំពង់ធំ)នៅវិទ្យាល័យសណ្ដាន់មាន ប្រារពធ្វើពិធីសង្ក្រាន្តឆ្នាំថ្មីជាលើកតំបូងនៅ ភូមិសណ្តាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលជាអធិបតីភាព លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ ព្រមទាំងមន្ត្រីរាជការអាជ្ញាធរ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ធចូលរួមជាច្រេីនកុះក។

កម្មវិធីសប្បាយរីករាយនេះបារព្វនៅថ្ងៃសៅរ៍ ១០ រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២០៥៦២ ត្រូវនឹងថ្ងៃទី ៣០មីនាឆ្នាំ ២០១៩ដែលមានកម្មវិធីកំសាន្តមួយចំនួនធ្វើអោយមហាជនចាប់អារម្មណ៍ ក្នុងនោះគេឃើញមានការសម្ដែងរឿងខ្លីៗ ក្នុងការអប់រំ និង មានការរៀបចំតុបតែងសម្ភារៈ តាំងពិព័រណ៍ ដែលជារបស់ ស្នាដៃ ឆ្ច្នៃប្រឌិត ពីសិស្សានុសិស្ស ដោយខ្លួនឯង សម្រាប់កំសាន្ត សង្ក្រាន្តនេះផងដែរ។

លោក ហួរ ឈុនហ៊ាត ជានាយុវិទ្យាល័យ ហ៊ុន សែនសណ្តាន់ បានប្រាប់សារព័ត៌មានគេហទំព័រឃ្លីបញូថា នេះគឺជាលើកទី ១ហើយដែលវិទ្យាល័យហ៊ុនសែនសណ្ដាន់ រួមសហការគ្នាធ្វើកម្មវិធីនេះឡើង ក្នុងគោបំណង១- ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ២- ដើម្បីរឹតចំណងមិត្តភាពរវាងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងអង្គការសហគមន៍គ្រប់មជ្ឈដ្ឋាននៅខាងក្រៅ៣-ដើម្បីថែរក្សាការពារវប្បធម៌ប្រពៃណីជាតិ។

លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ មានមតិសំណេះសំណាលថ្លែងក្នុងឱកាសនោះបានសំដែងការសប្បាយរីករាយនិង កោតសសីេរចំពោះលោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្សទាំងអស់ ដែលបានរួមសហការគ្នាធ្វើកម្មវិធីនេះឡើងជាលើកដំបូង មានការតុបតែងសម្ភារៈតាំងពិព័រណ៍រ ដែលជាស្នាដៃឆ្នែប្រឌិ ដែលសបញ្ជាក់ថាលោកគ្រូអ្នកគ្រូចេះរួបរួមសាមគ្គីគ្នាចេះស្រលាញ់គ្នាចេះសហការគ្នាបានល្អប្រសើរ។

ជាមួយគ្ននេះដែរលោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សថា៖ (ប្អូនៗក្មួយៗត្រូវខិតខំប្រឹងរៀនសូតឲ្យបានច្រេីន ធ្វើជាកូនល្អ សិស្សល្អ និងជា ប្រជាពលរដ្ឋល្អ ដោយជាសឲ្យឆ្ងាយពីល្បែងស្រីស្រាគ្រឿងញៀន ពីព្រោះប្អូនៗគឺជាទំពាំងស្នងឬស្សី ប្រទេសជាតិត្រូវការ ធនធានមនុស្ស ត្រូវការប្អូនៗមកបន្តវេន ដេីម្បីរួមចំណែកអភិវឌ្ឍប្រទេសតទៅអនាគត។ចុងក្រោយគណៈអធិបតីបានផ្តល់វត្ថុអនុស្សាវរីយបំពាក់ជូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។ដោយសុធារ៉ា