ប្រព្រឹត្ត​បទល្មើស​រំលោភ​សេ​ពស​ន្ទ​វៈ​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ​មិនបាន​ប៉ុន្មាន​ត្រូវ​ប៉េអឹម​ក្របួច​ជាប់​

0

​ ​បន្ទាយ​មាន​ជ័​យៈ ជន​ជាប់​ដែល​ត្រូវបាន​តុលាការ​ចោត​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេព​ស​ន្ទ​វៈ​មាន​ស្ថាន​ទម្ងន់ទោស និង​បាន​រត់គេចខ្លួន​បាត់ទៅ​ប្រទេស​ថៃ​អស់​មួយរយៈ ត្រូវបាន​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​០៤ កក្ត​ដា

២០១៤ បន្ទាប់​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ។​ ​ ​លោក តាំង សុខ​ហេង មេ​ស្នាក់ការ​៩៩៩ ស្រុក​ម៉ាឡៃ​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ដីការ​លេខ ០៤ ចុះ​ថ្ងៃទី ១៥ ខែមករា ២០១២ ចេញ​ដោយ​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ក្រោម​ការបញ្ជា​របស់លោក ម៉ែន ភារ​ម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​បាន​ចាត់​កំលាំង​របស់លោក​ចំនួន​៥​នាក់​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ និង​ជា​មុខសញ្ញា​ម្នាក់​ឈ្មោះ វ៉ៃ ភា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រង់ចំនុច ភូមិ​ប៉ោយចារ ឃុំ​គុត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​ ​ ​បច្ចុប្បន្ន​ចំពោះ​ជន​ជាប់​ខាងលើ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕-----