ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើខេត្តសៀមរាបស្នើរអោយមន្រ្ដីក្រសួងមហាផ្ទៃចុះពិនិត្យមើលឈើអត់ច្បាប់នៅដេប៉ូឈើ លោក គង់ចំរើនផង

សៀមរាប= ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើខេត្តសៀមរាបបានអោយដឹងថាបន្ទាប់ពីតាមដាន់ដោយយកចិត្តទុក្ខដាក់ ទើបដឹងថា ដេប៉ូមួយកន្លែងត្រូវបានគេដឹងថា ទិញឈើអត់ច្បាប់រាប់សិបឆ្នាំមកហើយដោយសារតែមានការឃុបឃឹតពីមន្រ្ដីជំនាញរដ្នបាលព្រៃឈើ និង មន្រ្ដីបរិស្ថាន ខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ដើរយកលុយ និងបង់ជាប្រចាំខែ ទើបធ្វើអោយឈ្មួញដែលជាថៅកែដេប៉ូឈើ ឈ្មោះ គង់ចំរើន ជាមនុស្សសំដីឈ្លើយ មានអំនួតអួតក្អេងក្អាង ដែលមានអ្នកធំចាំទ្រពង ពីក្រោយខ្នងជាខ្នងបង្អែក ធ្វើអោយដេប៉ូឈើមួយកន្លែងនេះអាចដំណើរការយ៉ាងរលូនរហូតមកដល់សព្វថ្ងៃ !ដេប៉ូមួយកន្លែងនេះត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅជិត ភោជនីយដ្ឋាន សប្បាយៗ១២ តាមដងផ្លូវជន្លង់ ក្រុងសៀមរាប ។
មហាជនមួយចំនួន បានអោយដឹងថា បើពឹងលើមន្រ្ដីនិងសមត្ថកិច្ចមួយចំនួននៅក្នុងខេត្តសៀមរាបអោយចុះពិនិត្យនោះ ប្រហែលជាគ្មានប្រសិទ្ធិភាពនោះទេលុះត្រាតែមានចំណាត់ការពីមន្រ្ដីក្រសួងមហាផ្ទៃទើប អាចចាត់ការបាន ។
ពាក់ព័ន្ធនិងរឿងនេះ លោក ឡឹង សុខា មន្រ្ដីខណ្ឌរដ្នបាលព្រៃឈើ ក្រុងសៀមរាបជាអ្នកដើរប្រមូលលុយតាមដេប៉ូ ធ្លាប់ប្រាប់ថា ដេប៉ូ លោក គង់ចំរើន ពិតជាមានច្បាប់ត្រឹមត្រូវ ចំណែកឈើក៏មានច្បាប់ត្រឹមត្រូវដូចគ្នាដែរ ។
ប្រភពច្បាស់ការបានអោយដឹងថា ឈើដែលដឹកពីខេត្តព្រះវិហារមក នោះគ្មានច្បាប់នោះទេ បើមិនដូច្នោះទេមិនមែន អ្នកដឹកឈើបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទើរតែទាំងអស់នោះទេ។
ចំណែក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នព្រៃឈើ ខេត្តសៀមរាប យើងបានព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង តែលោកមិនលើកទូស័ព្ទទេ ពាក់ព័ន្ធការចោតប្រកាន់ពីពលរដ្ននិងមន្រ្ដីមួយចំនួន ថាលោក ជាអ្នកនៅចាំកាងពីក្រោយខ្នង ពាក់ព័ន្ធនិងដេប៉ូ លោក គង់ចំរើននេះ មិនដឹងថាលោក ជាប់រវល់ ឬមិនហ៊ានលើកទូស័ព្ទ។
ចំណែក ម្ចាស់ដេប៉ូឈើវិញដែលមានលេខទូស័ព្ទ ០៩៥៣១៤៦១១ ធ្លាប់ប្រាប់តាមទូស័ព្ទថា ដេប៉ូគាត់មានច្បាប់ តែ ចំណែកត្រង់ឈើសួរថាមានច្បាប់ឬអត់? បែរជាម្ចាស់ដេប៉ូប្រាប់ថាអោយទៅជួបនៅគាត់ដេប៉ូរបស់គាត់ ដោយ យកកាត់ យកឈ្មោះនិងបង្ហាញខ្លួនអោយគាត់បានឃើញផងទើបគាត់ប្រាប់បាន។
មកទល់និថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះមានការបែកធ្លាយថា លោក គង់ ចំរើន ម្ចាស់ដេប៉ូបានចំណាយលុយ ច្រើនក្រែលដែរសំរាប់បិតបាំងការចុះផ្សាយនិងទិញទឹកចិត្តមន្រ្ដីពាក់ព័ន្ធ មន្រ្ដីពុករលួយមួយចំនួនប្រចាំខែនិងមានលេងល្បែងបៀរទាំងយប់ទាំងថ្ងៃបញ្ឈឺឌឺដងដាក់សមត្ថកិច្ចថែមទៀតតែសមត្ថកិច្ចបានត្រឹមបើកភ្នែកភ្លឺសៗ ដូចស្វាយឃើញទ្រុង មិនហ៊ានចុះបង្រ្កាប់នោះទេ៕ប៊ុនរិទ្ធី