​អី​ស្រា​អែល​វាយប្រហារ​យ៉ាងខ្លាំង​ក្លា​លើ​ហ្គា​ហ្សា​ខណៈ​ស្នូរ​ស៊ី​រ៉ែ​នប​ន្លឺ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​

0

​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​រាយការណ៍​ថា ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​របស់​អី​ុ​ស្រា​អែល​បណ្តាលឱ្យ​មនុស្ស ស្លាប់​យ៉ាងតិច​២៨​នាក់ កាលពី​ថ្ងៃទី​៨ កក្កដា នៅ​ជ្រោយ​ហ្គា​ហ្សា ចំណែក​រដ្ឋ​អី​ុ​ស្រា​អែល​វិញ​គ្រោង​ពី​ប្រតិបត្តិការ​រយៈពេល​យូរ មួយ​ប្រឆាំង​ពួក​ហា​ម៉ាស់ ។​ ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​២៨​នាក់ ច្រើន​នាក់​ជា​ជន​ស៊ីវិល​ក្នុងនោះ​មាន​កុមារ​៥​នាក់ ។​ ​ចំណែក​ស្នូរ​ស៊ី​រ៉ែ​ន​បាន​លាន់ឮ កាលពី​ល្ងាច​ថ្ងៃទី​៨ កក្កដា នៅ​ទីក្រុង​តែ​ល​អា​វីវ រដ្ឋធានី​អី​ុ​ស្រា​អែល ដែល​នៅ​ទីនោះ​មនុស្សម្នា​រត់ទៅរក​ជម្រក ហើយ​កងទ័ព​ប្រកាសថា មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល IRON DOME អាច​ស្ទាក់​កម្ទេច​គ្រាប់​រ៉ុ​ក្លែ​ត​១​គ្រាប់​នៅ​ពីលើ​ផ្ទៃមេឃ នៃ​ទីក្រុង​នោះ ។ បន្ទាប់​ពីនេះ​បន្តិច​ស្នូរ​ស៊ី​រ៉ែ​ន​បាន​លាន់ឮ​នៅ​ទីក្រុង​ហ្សេ​រុយ សា​ឡឹម ដែល​ក្រោយពី​ស៊ី​រ៉ែ​ន​នោះមក​គេ​ឮស្នូរ​គ្រាប់​ផ្ទុះ​នានា ។​

​ក្រុម​ហា​មា​៉ា​ស់ ប្រកាសថា បាន​បាញ់​រ៉ុក្កែត​៤​គ្រាប់​ដាក់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយក៏​បាញ់​គ្រាប់​រ៉ុក្កែត​សំដៅ​ក្រុង​ហៃ​ហ្វារ​ជាទី​ក្រុង​កំពង់ផែ នៅ​ភាគ​ខាងជើង​អី​ុ​ស្រា​អែល ចម្ងាយ​១៤០​គីឡូម៉ែត្រ​ពី​ហ្គា​ហ្សា​ដែរ ។ ស្នូរ​ស៊ី​រ៉ែ​ន​ក៏​ស្តាប់ឮ​នៅ​ទីក្រុង​ប៊ី​ន​យ៉ា​មីណា ភាគ​ខាងជើង​អី​ុ​ស្រា​អែល ។ កងទ័ព​អុ​ី​ស្រា​អែល​និយាយថា ពុំទាន់​បានដឹង​ពី​ជនរងគ្រោះ​ណា​ម្នាក់ ដោយសារ​ការបាញ់​គ្រាប់​រ៉ុក្កែត​កាលពី​យប់​ថ្ងៃទី​៨ កក្កដា ដាក់​ក្រុង​តែ​ល​អា​វីវ និង​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ឡើយ ។​ ​

លោក​មូ​៉​សេ យ៉ា​អា​ឡូ​ន រដ្ឋមន្ត្រី​ការពារ​ប្រទេស​អី​ុ​ស្រា​អែល​ក្នុង​សេចក្តីប្រកាស​មួយ​និយាយ ថា យើង​រៀបចំ​ការប្រយុទ្ធ​មួយ​ប្រឆាំង​ក្រុម​ហា​ម៉ាស់ ដែល​នឹងមិន​បញ្ចប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃនោះ​ឡើយ ។ យើង​នឹងមិន​អនុគ្រោះ​ដែល​បណ្តា​មី​ស៊ី​ល​ត្រូវបាន​បាញ់​សំដៅ​បណ្តា​ទី ក្រុង​អី​ុ​ស្រា​អែល ហើយ​យើង​ត្រៀម​ពង្រីក​ប្រតិបត្តិការ​ជាមួយ​មធ្យោបាយ​គ្រាប់​យ៉ាង​ដែល យើង​មាន​ដើម្បី​បន្ត​វាយប្រហារ​ពួក​ហា​ម៉ាស់ ។​ ​ចំណែក​នាយករដ្ឋមន្ត្រី​អី​ុ​ស្រា​អែល​លោក​បេន​ចា​មីន​នេ តាន់​យ៉ា​ហ៊ូ​វិញ​ថ្លែងថា កងទ័ព​អី​ុ​ស្រា​អែល​ត្រូវ​ត្រៀមខ្លួន​ទៅមុខ​រហូតដល់​គោលដៅ ។ រាល់​ការជ្រើសរើស​ត្រូវបាន​សិក្សា ក្នុងនោះ​រួមមាន​ទាំង​ការវាយលុក​ខាងជើង​គោក​ផង​។​

យោងតាម​កងទ័ព​អី​ុ ស្រា​អែល​ថា ទីតាំង​១២០​កន្លែង​រង​ការវាយប្រហារ​ដោយ​កង​យន្តហោះ ឬ​កង​ម៉ា​រី​ន​កាលពី​យប់​ថ្ងៃទី​៧​មក​ទី​៨ កក្កដា ហើយ​ការវាយប្រហារ​តាម​អាកាស​ថ្មីៗ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ទៀត ។​ ​ម្យ៉ាងទៀត​កងទ័ព​អី​ុ​ស្រា​អែល​និយាយថា បានទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ប្រមូល​ទាហាន​បម្រុង​៤០.០០០ នាក់ ។ ទាហាន​បម្រុង​ជាង​១.៥០០​នាក់​ត្រូវបាន​ហៅចូល​កងទ័ព រួចហើយ​ដើម្បី​ប្រឈមមុខ​នឹង​វិបត្តិ​ថ្មី​នេះ ដែល​ផ្ទុះឡើង​ក្រោយ​ការបាត់​ខ្លួន​ក្មេង​ជំទង់​អី​ុ​ស្រា​អែល​៣​នាក់ ដែល​សាកសព​ពួកគេ​រកឃើញ​នាពេល​ក្រោយមក ៕