រថយន្តកាមរីឆ្លាមបើកបុកម៉ូតូសេ១២៥ ត្រង់ចំណុចផ្លូវកែង ហើយព្យាយាមបើករត់ត្រូវជនរងគ្រោះដេញឃាត់ជាប់

0

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនជ្រុលបុកម៉ូតូសេ១២៥រងការខូចខាត​ត្រង់​ចំ​ណុច​​ផ្លូវ​លេខ១៨២កែង ផ្លូវលេខ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយរថយន្ត​បង្កបានព្យា​យាមបើករត់រហូតដល់ចំណុចផ្លូវលេខ១៥៦កែងផ្លូវលេខ២៦១ ត្រូវបានជនរងគ្រោះ​ដេញ​

ឃាត់បាន​ កាលពីវេលាម៉ោង២០ និង០៥នាទីយប់ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៤ ។

AA3 - Taxi[(001711)08-28-25]

AA3 - Taxi[(000038)08-25-58]

        យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរម្នាក់  ឌុ​បនារីម្នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-7495 ធ្វើដំណើរតាម​បណ្តោយ​ផ្លូវលេខ​១៨២ ​ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកែងលេខ២៥៣ ស្រាប់​តែមានរថយន្ត​កាមរីឆ្លាម​ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2M-6171 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាម​បណ្តោយផ្លូវលេខ​២៥៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលប៉ះម៉ូតូ ឲ្យរងការខូច​ខាត ហើយរថយន្តថយ​ក្រោយ​​បំរុងកិនជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញទាន់។

AA3 - Taxi[(001293)08-27-47]

AA3 - Taxi[(000948)08-27-27]

 បន្ទាប់មករថយន្ត​បង្ក បានព្យាយាមបើករត់​រហូតដល់ចំណុចផ្លូវលេខ១៥៦កែង ផ្លូវលេខ២៦១ ត្រូវ​បានជនរងគ្រោះជិះម៉ូតូ​ដេញឃាត់បាន និងហៅមិត្តភ័ក្រ​មក​វាយកញ្ចក់រថយន្ត​បណ្តាលឲ្យ​បែកខាង​ស្តាំ​ផ្នែងខាងក្រោយ។

AA3 - Taxi[(001119)08-27-34]

AA3 - Taxi[(000337)08-26-59]

        ក្រោយពេលកើតកើតហេតុសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងយករថយន្ត និងម៉ូតូទៅ​រក្សាទុក​នៅអធិការដ្ឋាន  នគរបាល​ខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយពេលក្រោយ៕