ប្រជាពលរដ្ឋពីរគ្រួសារដែលអគ្គីភ័យឆេះផ្ទះ បានអំណោយពីឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត និងសម្ភារៈព្រះសង្ឃ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋពីរគ្រួសារ ដែលទទួលរងគ្រោះ ដោយសារតែអគ្គីភ័យឆាបឆេះផ្ទះ ទាំងស្រុង ដោយគ្មានអ្វីសល់ ត្រូវបានឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងសហការី  រួមជាមួយអាជ្ញាធរដែនដី និងព្រះសង្ឃវត្តធម្មគន្ឋារ៉ាម ហៅវត្តពៅពិសី ចុះសាកសួរ​សុខទុក្ខ​និងបាននាំយក អំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន  ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក និងអំណោយរបស់ ព្ សង្ឃ វត្ ធម្មគន្ឋារ៉ាម ហៅ វត្ត ពៅពិសី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ដែលត្រូវបានភ្លើងឆេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កន្លងមានទំហំ៦ម៉ែត្រ x ៩ម៉ែត្រ  មនេះ បានធ្វើឲ្យ ផ្ទះទាំងពីរខ្នងឆេះខ្ទេចគ្មានសល់ ទី១គឺជាផ្ទះឈើរបស់ លោកខេង  រ៉ា អាយុ៥៥ឆ្នំា មានមុខរបរធ្វើស្រែ  បានខូចទាំងស្រុង រួមទាំងថវិកាសម្ភារៈប្រើប្រាស់ នៅសល់តែសំលៀកបំពាក់មួយចង្កេះ ជាប់នឹងខ្លួនប៉ុណ្ណោះ   ។

ចំនែកផ្ទះលោកឈិន គីម អាយុ ៣៨ឆ្នំា មានទំហំ៤ម៉ែត្រ x ៥ម៉ែត្រ   សាងសង់ពីឈើ ត្រូវបានភ្លើងឆេះខូចខាតមួយចំហៀង  មានមុខរបរធ្វើស្រែ  ត្រូវបានអគ្គីភ័យឆាបឆេះសម្ភារៈ និងសំលៀកបំពាក់មួយចំនួន គ្រួសារទាំងពីរនាក់នេះ រស់នៅភូមិអូរ គន្ឋរខាងត្បូង សង្កាត់អូរគន្ឋរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

នៅក្នុងការចុះសួរសុខទុក្ខនេះ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន បាននាំយក គ្រឿងសម្ភារៈប្រើប្រាស់របស់ ព្រះសង្ឃនៅវត្តពៅពិសី និងអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន  ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋទាំងពីរគ្រួសារ ទទួលបានអង្ករចំនួន៥០គីឡូក្រាម  មីពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងគ្រឿងសម្ភារៈ ប្រើប្រាស់ មាន ចាន ឆ្នាំង ស្លាបព្រា កំសៀវទឹក មុងភួយ កន្ទេល ខ្នើយ រួមនិងថវិកាមួយចំនួនផងដែរ   ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នូវអគ្គីភ័យ ដែលអាចនិងកើតឡើងយ៉ាងឆាប់រហ័ស និងគ្រប់ពេលវេលា បើសិនជាកាលណាយើងមានការធ្វេសប្រហែស ដូចពាក្យលោកថា ស៊ូលិចទូកកណ្តាលទន្លេ តែសូមកុំឲ្យតែភ្លើងឆេះផ្ទះ ដូច្នេះដើម្បីទប់ស្កាត់ និងការពារមិនឲ្យមានអគ្គីភ័យកើតឡើង យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ការពារ ដោយពន្លត់ភ្លើងធូបទៀន ចង្រ្កាន មុនចាកចេញពីផ្ទះ។

ដោយ ប៊ុន រដ្ឋា​