ប្រជាពលរដ្ឋសំណូមពរ ឲ្យលោកទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយទប់ស្កាត់កាដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ចេញពីឃុំខ្វាវស្រុកជីក្រែងផង

ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដូចហែរកឋិន តែសមត្ថកិច្ចជាច្រើនស្ថាប័ន មានភ្នែកច្រើនដូចផ្លែម្នាស់ តែអសមត្ថភាពក្នុងការ ការពារទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើដោយខុសច្បាប់ ជាហេតុធ្វើឲ្យមានការសង្ស័យថា មានសមត្ថកិច្ចដូចឲ្យមានបទល្មើស មិនត្រឹមតែថយចុះ បែរជាកើនឡើងទៅវិញ។

ប្រភព​ព័ត៌មាន​ពី ប្រជា​ពលរដ្ឋ​ បានអះអាងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់ មុនឈានដល់ ឃុំខ្វាវ សុទ្ធតែ​បានបង់លុយ ឲ្យបរិស្ថាន ជាមុនសិន ទើបអាចធ្វើដំណើរមកបាន ពលរដ្ឋ​បានអះអាងបន្តថា មន្ត្រី​បរិស្ថាន​ពីមុនជិះម៉ូតូ កញ្ចាស់​ៗ ចាប់តាំងពី​មានសិទ្ធចាប់ឈើ អំណាចពេញដៃ មន្ត្រី​បរិស្ថាន​ឃុំខ្វាវ​មានឡាន ទំនើបជិះគ្រប់គ្នា  តែចម្លែកនៅពេល មានថ្នាក់ដឹកនាំ មកកន្លែងស្នាក់ដើម្បី ប្រជុំ បែ​ជា មន្ត្រី​បរិស្ថាន​នាំគ្នាម៉ូតូចាស់​មក ចំណែក​ឡាននាំគ្នាយកទុកលាក់។

សេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ បានធ្វើសកម្មភាព ដឹកជញ្ជូនតាម បណ្តោយផ្លូវឃុំខ្វាវ មកតាមភូមិពង្រីង ឆ្លងកាត់ចុងភូមិព្រៃឆ្កា ឃុំពង្រលើ ឆ្ពោះទៅភូមិចាប៉ី និងភូមិអូ ស្រុកសូត្រនិគម តាមមធ្យោបាយដឹកជញ្ជូន ដោយកាឡេថង និងរទេះគោកង់ធំ បានធ្វើសកម្មភាពស្ទើរតែ ជារៀងរាល់ថ្ងៃ ។

ការដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានម្ចាស់កាឡេថង ឈ្មោះ ហ៊ុន ឈ្មោះ គេង ឈ្មោះរឹត និងឈ្មោះ តាណន ឈ្មោះ លីន បានប្រាប់សារព័ត៌មាន ថា ចំនួនឈើដែលដឹកមួយកាឡេថង ដឹកបាន៧ទៅ ៨ម៉ែត្រគូប ហើយត្រូវបង់ឲ្យ អ្នកកាសែត ប៉ូលិស ប៉េអ៊ឹម មេព្រៃ  បរិស្ថាន​និងស្ថាប័នដ៏ទៃទៀត ក្នុងមួយកេឡេថងត្រូវចំណាយ ជិត៤០០ដុល្លា ចំណែកការទិញពីព្រៃមួយម៉ែត្រគូប ៨០ម៉ឺនរៀល ហើយនៅពេលទៅលក់បានមួយលាន៦០ម៉ឺន សល់បន្តិចបន្តួច តែក្នុងនោះក៏មានការបើកភ្លើងខៀវពីសមត្ថកិច្ចនៅឃុំ ខ្វាវ ផងដែរ ទើបអាចចរាចរណ៍បាន ។

ចំណែកអ្នកឃ្លាំមើលការអនុវត្តច្បាប់ របស់ក្រុមមន្រ្តីគ្រាប់ល្ពៅ ពេលបានឃើញជាក់ស្តែងទើបអស់សង្ឃឹម​ និងមិនអាចជឿទុកចិត្តលើការដឹកនាំ របស់លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប និងខកចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រោងរបស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប ដែលពុំមានសមត្ថភាពក្នុងការ គ្រប់គ្រោងមន្រ្តីគ្រាប់ស្តៅ ដែលជាអ្នកការពារអភិរក្សទប់ស្កាត់ព្រៃឈើ មិនត្រឹមតែបទល្មើសថយចុះ តែបែរជាកើនឡើងទៅវិញ ។

មជ្ឈដ្ឋានទូទៅ បានសំណូមពរ ឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត មេត្តាបញ្ជេញស្នាដៃ  បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែដឹកជញ្ជូនដោយគ្មានច្បាប់ អនុញ្ញាតិ នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផង បើសិនជាលោក អភិបាលខេត្ត គ្មានចំណាត់ការ តឹងរ៉ឹងចំពោះមន្រ្តីលេមលឺមទេ  ក្រុមមន្រ្តីអភិរក្សព្រៃឈើទាំងនេះ បានត្រឹមតែហៃអើៗដូចអាជ័យធ្លាក់ទឹកអញ្ចឹង ដោយសារតែមន្រ្តីបំផ្លាញរាស្រ្តទាំងនេះ បានត្រឹមតែស្រែកគ្រោតៗដូចហ៊ីង ឈើនៅតែដឹក មនុស្សនៅតែកាប់ អ្នកដេកចាំយកលុយក៏នៅតែយក ។

ដោយ ខេមរា