​តណ្ហា​ពុះ​ក​ញ្ជ្រូ​ល​បុរស​វ័យក្មេង​ឡើង​ចាប់រំលោភ​ស្ត្រី​វ័យ​ចំណាស់​

0

​ ​បន្ទាយ​មាន​ជ័​យៈ បុរស​វ័យក្មេង​ម្នាក់​ត្រូវបាន​ប្រជ​ពលរដ្ឋ​ចាប់​ប្រគល់អោយ​ប៉ូលីស​ស្រុក​មង្គល​បូរី បន្ទាប់ពី​តណ្ហា​ពុះ​ក​ញ្ជ្រូ​ល​ឡើងលើ​ផ្ទះ​ចាប់រំលោភ​សេពសន្ថវៈ លើ​ស្ត្រី​ចំណាស់​អាយុ​៥៧​ឆ្នាំ​ដែល​កំពុង​លង់លក់​កាលពី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៥ កក្កដា ២០១៤ នៅ​ភូមិ​ភូមិ​គោក​-----(23) -----(22)ពន្លៃ ឃុំ​ចំណោម​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ​ ​តាម​ការអោយ​ដឹ​ពី​លោក យ៉​ត សុផល អធិការ​ស្រុក​មង្គល​បូរី​បានអោយដឹងថា ជ​នស​ង្ស័​ខាងលើ​មានឈ្មោះ ហេង ប៊ុន​សុជាតិ ភេទ​ប្រុស អាយុ​29​ឆ្នាំ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី (​បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះ អាសន្ន​នៅ​ភូមិ​-​ឃុំ​ចំណុចកើតហេតុ​ខាងលើ​) ។

ជននេះ​បានធ្វើ​សកម្មភាព​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ ឈ្មោះ ធុ​យ អឿ​ម ស្រី អាយុ 57 ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ព្យាយាម​ចាប់រំលោភ​តែ​មិនបាន​សំរេច​ដោយសារ​ជនរងគ្រោះ​រើបម្រះ​ហើយ​ស្រែក​អោយ​អ្នកជិតខាង​ជួយ​ចាប់​យកមក​ប្រគល់ជូន មេភូមិ​ហើយ​មេភូមិ​ប្រគល់​បន្ត​អោយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំណោម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​ ​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការ​ស្រុក​មង្គល​បូរី​កសាង​សំនុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ ​ ២៥ កក្កដា ២០១៤