គួច ចំរើន អភិបាលខេត្តព្រះសីហនុជួបសំណេះសំណាលជាមួយ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុង កិច្ចជួបសំណេះសំណាល ជាមួយនិងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ 

នារសៀល ថ្ងៃ ទី ខែ កញ្ញា ឆ្នាំ ២០២០ នេះ លោក បានធ្វើការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការខិត ខំប្រឹង ប្រែងយកចិត្តទុកដាក់របស់កងកម្លាំងប្រដាប់អាវុធ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អ ព្រោះតួនាទីរបស់កងកម្លាំងប្រដាប់អាវុធខុសប្លែកពីមន្ត្រីរាជការស៊ីវិលដ៍ទៃទៀតនៅពេលរដូវបុណ្យទានពួកគាត់បានឈប់សម្រាក់ជួបជុំក្រមគ្រួសារដោយឡែកកងកម្លាំងរបស់យើងនិងក្រុមគ្រូពេទ្យជាអ្នកត្រៀមលក្ខណៈជួយការពារសន្តិសុខ និងជួយពិនិត្យព្យាបាលអ្នកជំងឺដោយបែងចែកវេនប្រចាំការ ។

.លោក អភិបាលខេត្ត បានបន្តថា យើងត្រូវបង្កលក្ខណៈឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេង កម្សាន្តនៅខេត្តរបស់យើងព្រោះខេត្តរបស់យើងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសកម្មភាពអាជីវកម្មពាណិជ្ជកម្មនិងដឹកជញ្ជូនយ៉ាងមមាញឹកដូច្នេះកងកម្លាំងរបស់យើងត្រូវបន្ត ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដោយការទទួលខុសត្រូវអនុវត្តតាមតួនាទីឱ្យបានខ្ជាប់ខ្ជួន កាលណាភ្ញៀវ ទេសចរមកលេងកម្សាន្តខេត្តយើងច្រើនធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងក៏កាន់តែល្អប្រសើរ ។

.លោក គួច ចំរើន ក៏បានធ្វើការស្នើសុំដល់កងកម្លាំងប្រដាប់អាវុធក៏ដូចជាមន្ត្រីសុខាភិបាលពិសេសប្រជា ពលរដ្ឋភ្ញៀវទេសចរណ៏៖ទី១.ត្រូវការពារខ្លួនកុំឱ្យឆ្លងកូវីដ១៩ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

ទី២.បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តខេត្តព្រះសីហនុ សូមចូលរួមទុក ដាក់សំរាមឱ្យបានត្រឹមត្រូវ រដ្ឋបាលខេត្ត- ក្រុងបានពង្រាយធុងសំរាមនៅតាមតំបន់ ឆ្នេរ និងទីប្រជុំជន ហើយការងារនេះជាការងារ សង្គម របស់យើងទាំងអស់គ្នា។ទី៣.ប្រសិនបើមានចំណុចអសកម្មណាមួយកើតឡើងសូមទំនាក់ទំនងទៅកងកម្លាំងរបស់យើងដែលពង្រាយនៅតាមចំណុចគោលដៅដើម្បីចាត់ចែងដោះស្រាយបានទាន់ពេលវេលាដូចជាមានករណីមានការគំរាមកំហែងសន្តិសុខ លួច ឆក់ជាដើម ។ ទី៤. ការគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូន និងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ឱកាសនោះលោក គួច ចំរើន អភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីសុខាភិបាលសរុបចំនួន ២,៣០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌផងដែរ ៕នាគសមុទ្រ