លេចធ្លាយរឿងអាស្រូវ ក្រោយពេលប្រកាសផ្លាស់ប្តូរតួនាទី មន្ត្រីប៉ូលិស ក្នុងខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង ៖ រឿងអាស្រូវជាច្រើន ត្រូវបានគេនិយាយតៗគ្នា ពីមាត់មួយ ទៅមាត់មួយ ពិសេសគឺនៅក្នុងជួរមន្ត្រីប៉ូលិសតែម្តង បន្ទាប់ពីមានការប្រកាស តែងតាំង ផ្លាស់ប្តូរតួនាទី និងបំពាក់ឋានន្តរស័ក្តិ របស់មន្ត្រីនគរបាល ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២០ រួចមក ដោយសារតែមន្ត្រីប៉ូលិសដែលធ្លាប់មានរឿងអាស្រូវខ្លះ ត្រូវបានថ្នាក់ដឹកនាំដកមកបញ្ឈរជើង ឯខ្លះទៀតទម្លាក់អោយទៅជាមន្ត្រីប៉ូលិសតូចតាចធម្មតាវិញ និងមួយចំនួនទៀតបែរជាបានឡើងតួនាទីទៅវិញ ។

យោងតាមការខ្សិបខ្សៀវ ពីសំណាក់មន្ត្រីប៉ូលិស ជាច្រើនរូបបាននិយាយថា កន្លងមកគឺគេសង្គេតឃើញ
មន្ត្រីប៉ូលិសរូបណាដែលមានកំហុស ត្រូវទទួលការដាក់ទោសទណ្ឌទៅតាមវិន័យរបស់កងកម្លាំង ប៉ុន្តែ
ការដាក់ទោសទណ្ឌនេះ ហាក់ដូចជាមិនមានភាពយត្តិធ៌មទាល់តែសោះ ដូចជាការដកបញ្ឈរជើងលោក
ឡម ឡាន អធិការរងស្រុកឯកភ្នំ ដែលបានឃាត់ខ្លួនមនុស្សយកមកឃុំខ្លួន ១ យប់ នៅក្នុងអធិការដ្ឋាន
ព្រមទំងបានជម្រិតទាប្រាក់ជាង ២០០០ ដុល្លារ ពាក់ព័ន្ធនិងករណីហឹង្សាវាយទៅលើប្រពន្ធ ។

ការខ្សិបខ្សៀវបានបន្ថែមថា កំហុសមួយទៀត គឺអធិការរងរូបនេះ រួមជាមួយនិងអធិការរងម្នាក់ទៀត
បានជម្រិតយកលុយពីមុខសញ្ញាគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន ។ ផ្ទុយទៅវិញរឿងអាស្រូវ ដែលបានកើតឡើងនៅក្នុងជួរប៉ូលិស នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បែរជាលោកអធិការ ឡុង យោធាវីរៈ
បានរួចខ្លួនទៅវិញ ។

ករណីមួយទៀតគឺនៅក្នុងទឹកដីស្រុកសង្កែ លោកវរសេនីយ៍ត្រី វ៉ាយ វ៉ារ៉ាន មេប៉ុស្តិ៍នគរបាល ឃុំវត្តតាមិម
បានបិទសំណុំរឿងបទឧក្រិដ្ឋ ( វាយសម្លាប់មនុស្ស ) ជាថ្នូរនឹងទឹកប្រាក់រាប់ពាន់ដុល្លារ ក៏ត្រូវបានដកមកបញ្ឈរជើងប្រមាណ ១ ខែ ប៉ុណ្ណោះ ទីបំផុតក៏បានទៅកាន់តួនាទីដដែលវិញ ដូច្នេះវាដូចជាគ្មានរឿងអ្វី
កើតឡើងទាល់តែសោះ ។

មន្ត្រីប៉ូលិសដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ដោយឡែកចំពោះលោក សារ៉េត វិសេដ្ឋ
អធិការនគរបាលស្រុកភ្នំព្រឹក ក៏ធ្លាប់មានកំហុសចំនួន ២ លើកដែរ ដែលកំហុសនេះ គឺមន្ត្រីក្រោមឱវាទ
របស់ខ្លួនជាអ្នកប្រព្រឹត្តសោះ គឺការចុះប្រតិបត្តិការចុះចាប់វង់ល្បែងសុីសងនៅពេលយប់ ( អាប៉ោង )
ដោយបានឃាត់ខ្លួនមនុស្សម្នាក់នាំមកកាន់អធិការដ្ឋាន ប៉ុន្តែកម្លាំងបានធ្វើអោយមនុស្សម្នាក់នោះ ធ្លាក់
ពីលើរថយន្ត បោកទៅលើថ្នល់បាក់ កស្លាប់ ។

ឯ ១ ករណីទៀត គឺកម្លាំងរបស់លោកបានចេញប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង វាយគ្នានៅលើភ្នំព្រឹក
ហើយកម្លាំងបានប្រើប្រាស់រថយន្តដែលមានឡូហ្គូប៉ូលិស ដេញកៀទាល់តែក្មេងប្រុសម្នាក់ស្លាប់ ដោយសារ
ជិះម៉ូតូធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើ ទីបំផុតកំហុសត្រូវបានធ្លាក់មកលើអធិការ ហើយក៏ត្រូវថ្នាក់លើ
ដកតួនាទី អោយមកធ្វើជាមន្ត្រីប៉ូលិសតូចតាចធម្មតាវិញ ។

ចំណែកលោកអធិការមួយរូបទៀត ដែលមានរឿងអាស្រូវពេញខ្លួន បែរជាត្រូវបានតែងតាំងអោយឡើង តួនាទីថែមទៀតនោះ គឺលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត តែម្តង ដែលប្រភពជាច្រើន
មានចម្ងល់យ៉ាងខ្លាំង ព្រោះកាលនៅជាអធិការ លោក កោ ស៊ុនកាំង បានបោះបង្គោលព្រំ លើដីសាធារណៈ
ដែលជាដីរបស់រដ្ឋ ដើម្បីយកធ្វើជកម្មសិទ្ធិឯកជន ។

ការទន្ទ្រានដីនេះ គឺបានធ្វើទៅលើភូមិសាស្ត្រ ភ្នំអូរជុំ ស្ថិតក្នុងភូមិ វាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត
ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែលមានទំហំ ៤៥x៣០០ ម៉ែត្រ ស្មើនឹង ១៣ ៨០០
ម៉ែត្រការេ ត្រង់ចំណុចនិយាមកា ០២៦៣៨១០/១៣៧៥៨២៤ រហូតធ្វើអោយ ក្រសួងបរិស្ថាន បានដាក់ពាក្យប្តឹង ទៅលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផងដែរ ។

បន្ទាប់ពីរឿងអាស្រូវត្រូវបានបែកធ្លាយរួចមក មន្ត្រីការិយាល័យ បុគ្គលិក ក៏បានចុះពិនិត្យជាក់ស្តែង ក៏បានប្រទះឃើញមានអ្នកយាមម្នាក់ ដោយគេបានរត់គេចខ្លួនបាត់ បន្សល់នូវកាំភ្លើង អាកា ១ដើមនៅក្នុងរោងនោះ
ដោយប្រភពមួយចំនួនបាននិយាយថា កាំភ្លើងនេះគឺបានបាត់ពីអង្គភាព ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏រឿងនេះ
ត្រូវបានស្ងប់ស្ងាត់ទៅវិញ ។

ថ្មីៗនេះ បន្ទាប់ពីបរិយាកាសស្ងាត់មួយរយៈរួចមក ក៏ស្រាប់តែគេសង្គេតឃើញថា លោកអធិការរូបនេះ
បានចាប់ផ្តើមដាក់កម្លាំងដាំបង្គោលឡើងវិញ ក្នុងន័យព័ទ្ធដីយកធ្វើជាកម្មសិទ្ធិ បើទោះបីជាមានការប្តឹង
ពីសំណាក់ក្រសួងបរិស្ថាន យ៉ាងណាក៏ដោយ ។

ជុំវិញរឿងអាស្រូវដ៏មហិមានេះ មិនត្រឹមតែ ការិយាល័យបុគ្គលិកដកមកបញ្ឈរជើង ឬក៏ត្រូវដកតួនាទីអោយក្លាយទៅជាមន្ត្រីប៉ូលិសធម្មតាវិញនោះទេ បែរជាលោក កោ ស៊ុនកាំង ត្រូវបានប្រកាសតែងតាំង ជាប្រធាន
ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ថែមទៀត ដោយបញ្ហានេះ បានធ្វើអោយមន្ត្រីប៉ូលិសជាច្រើន មានការ
ងឿងឆ្ងល់ថា ហេតុអ្វីបានជារឿងត្រូវក្រឡាប់ចាក់បែបនេះទៅវិញ ប្រភពទាំងនោះកំពុងឆ្ងល់ថា តើក្រសួង