រថយន្ត​សាំ​យ៉ុង​បើក​បុក​ម៉ូតូ​សេ​១២៥​របួសធ្ងន់​២​នាក់​

0

​ភ្នំពេញ​: យុវជន​២​នាក់​ត​ហ​រូ​វរ​បួស​ធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​សាំ​យ៉ុង​មួយ​គ្រេ​ឿ​ង​បើក​ក្នុង​ល្បេ​ឿ​ន​លេ​ឿ​ន​ជ្រុល​ពេញទំហឹង​នៅ​ចំណុច​ភូមិ​បឹង​ស្នោរ ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២​នឹង​០០​នាទី​រសៀល​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ។​ យោងតាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ដើរ​ផ្លូវជាតិ​លេខ​១ ហើយ​យុវជន​ម្នាក់ទៀត​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រេ​ឿ​ង​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ ទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លេ​ឿ​ន​ហើយ​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​គេច​ពី​យុវជន​ដើរ​ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង

មួយ​គ្រេ​ឿ​ង​កំពុងបើក​ប​ញ្ជ្រា​ស​គ្នា​រេ​ចង្កូត​បុក​ទាំង​យុវជន​ដើរ​នឹង​យុវជន​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​គរ​គ្នា​របួសធ្ងន់​ស្រាល​ពី​នាក់​តែម្តងទៅ ហើយ​រថយន្ត​បង្កហេតុ​ក្រោយ​ដឹងថា​បុក​គេ​ឲ្យ​រងរបួស​រួច​នោះ​ក៏បាន​បើក​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង​។​

បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យបង្អែក​មានជ័យ​ចុះមក​អន្តរាគមន៍​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​នគរបាល​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​ខណ្ឌ​មានជ័យ រងចាំ​ដោះស្រាយ​តាមច្បាប់​៕ ​01