សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកលុយក្រោយពីរត់គេចខ្លួនបាន១ថ្ងៃ

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកលុយបានជាង៣០០០ពាន់ដុល្លារគេចខ្លួនបាន១ថ្ងៃសមត្ថកិច្ចនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នៅតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ជនសង្ស័យមានឈ្មោះវ៉ាន់ ភារៈ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះឈួន រតនា ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរមន្ត្រីរាជការស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុងលេខ១ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែសុខ។

សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង០០នាទីជនរងគ្រោះឈ្មោះឈួន រតនា ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរមន្ត្រីរាជការស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុងលេខ១ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែសុខ។

បានបិតទ្វារផ្ទះចាក់សោរត្រឹមត្រូវហើយក៍ចេញដំណើរទៅធ្វើបុណ្យនៅស្រុកពញាលឺ ខេត្តកណ្តាល ។

ក្រោយមកក៍មានក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះខាងលើក្រោយមកប្រជាពលរដ្ឋនៅជិតខាងឃើញក៍ស្រែកឆោឡោឡើងពេលនោះជនសង្ស័យបានរត់គេចខ្លួន។

ក្រោយមកទៀតអ្នកជិតខាងបានទូរស័ព្ទប្រាប់ឲ្យម្ចាស់ផ្ទះត្រឡប់មកវិគហើយក៍បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ក្រាំងធ្នង់។ហើយក្រោយពីទទួលពាក្យបណ្តឹងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើតែម្តង(ដែលជាអ្នកសមគំនិត)។

សម្ភារៈបាត់បង់មានដូចជាប្រាក់ដុល្លារចំនួន៣០០០ពាន់ដុល្លារ លុយខ្មែរចំនួន៤០មឺនរៀល កាតចាក់សាំង(សរុប១,០០០លីត្រជាច្រើនសន្លឹក) ។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូដែលជាមធ្យោបាយកំឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនបញ្ជួនទៅតុលាកាចាត់បន្តតាមនីតិវិធី៕