រថយន្ត​ហាយ​ឡេ​ន​ឌ័​របើក​លឿន​រេ​ចង្កូត​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បន្តដំណើរ​ទៅមុខ​លែងរួច​

0

​ភ្នំពេញ​៖ ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ចំនួន​មួយ​ផ្ទាំង​ធំ​ត្រូវ​រង​ការខូចខាត​ដោយសារ​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡេ​ន ឌ័​រ​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9978 ក្នុងស្ថានភាព​ស្រវឹង បាន​បើក​បុក​ពេញទំហឹង​បណ្តាល ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​បន្តដំណើរ​ទៅមុខ​លែង កាលពី​វេលា​ម៉ោង ១២​និង​០០​នាទី​យប់​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​ ​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​រថយន្ត​បង្ក​ខាងលើ​ដែល បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ កើត​លុះ​មកដល់​ចំំ​ណុ​ច​កើតហេតុ​ខាងលើ​រថយន្ត​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​បន្តដំណើរ​ទៅមុខ​លែងរួច និង​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ចំនួន​មួយ​ផ្ទាំង​ត្រូវ​ខ្ទាត ចេញពី​ជួរ រង​ការខូចខាត​។​ ​

​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​គេ​ស​ង្គេ​ត​ឃើញ​មាន​សមត្ថកិច្ច​ពីរ​នាក់​បាន​ចុះ​ធ្វើ ការអន្តរាគមន៍​បានតែ​មួយ​ភ្លេ​ត​ហើយ បែប​ជា​នាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​វិញ​បាត់​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ត្រឹមតែ​ទុក​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ហៅ​គ្នីគ្នា​មកលើ​ក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវបាន​រង ការខូចខាត​នោះ ដាក់​ឲ្យ​ត្រូវ​រាបរយ​តាម​ជួរ​ទៅវិញ​ទាំង​ក្បាល​នាគ​ត្រូវ​បែក​ប្រេះ​ស្រាំង និង​ដាច់ចេញពី​ជួរ​ទៅហើយ​។

ក្រោយ​កើតហេតុ​ភាគី​ខាង​ម្ចាស់​រថយន្ត​ហាយ​ឡេ​ន​ឌ័​របា​ន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​របស់ខ្លួន​ចេញពី​កន្លែង កើតហេតុ​បាត់ស្រមោល​ឈឹង​៕ ​01 02 03