មុខសញ្ញាជួញដូរគ្រឿងញៀនពីនាក់ ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ម្នាក់ទៀតរត់គេចខ្លួន

0

កណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀនពីនាក់យ៉ាងសកម្មនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង ៥០នាទី នៅចំណុចក្រោយរោងចក្រកាត់ដេរ ភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្សយ័ទី១ឈ្មោះ ទិត្យ ចិត្រា. ហៅ ខ្មៅ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ជាមុខសញា មានដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចំនួន០២ ដីកា ( ចេញដោយ ចៅស៊ើបសួរ តុប ឈុនសុង និងចៅក្រមស៊ើបសួរ ទិត ដាលីន ) ។ និងទី២ឈ្មោះ នាង ភេទប្រុស ទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) កំពង់ស្រាវជ្រាវសាវតាជាតិ ។

បើតាមអោយដឹងពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គបានរាយការណ៏ មកផ្នែកជំនាញស្រុកពញាឮថា៖មានជនសង្សយ័ខាងលើ គេចខ្លួនពីភូមិសាស្ត្រស្រុកឧដុង្គ បានចូលមកលាក់ខ្លួនធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចក្រោយរោងចក្រកាត់ដេរភូមិស្រែរាំង ក្រោមរូបភាពធ្វើជាអ្នកដើរឆក់ត្រីតាមវាលស្រែ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងផ្នែកជំនាញ បានសហការណ៏ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្សយ័ ឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ ដែលជាមុខសញាជួញដូរថ្នាំញៀនសកម្ម. និងមានដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូង ខេត្តកំពង់ស្ពឺ ចំនួន០២ ដីកា និងជនសង្ស័យ ឈ្មោះ នាង បានចូលមកធ្វើសកម្មភាពនៅចំណុចកើតហេតុ ពិតមែន។ ពេលដែលកម្លាំងសមត្ថកិច្ចយើងចូលទៅជិតដល់ ជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួន ចូលព្រៃ ហើយកម្លាំងយើងបានដេញតាមពីក្រោយ រហូតចាប់ឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ និងចាប់យកវត្ថុតាង បានដូចខាងលើ រីឯជនសង្ស័យឈ្មោះ នាង បានរត់គេចខ្លួនរួចបាត់ក្នុងព្រៃ ។ ជនសង្ស័យឈ្មោះ ទិត្យ ចិត្រា ហៅខ្មៅ និងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សារភាពថា ៖ ថ្នាំញៀននៅចំពោះមុខនេះ ពិតជាថ្នាំញៀនរបស់ខ្លួន ជាមួយនិងឈ្មោះ នាង ដោយ ទើបនិងទិញពីបងប្រុសមិនស្គាល់ឈ្មោះ ប្រើទូរសព្ទ័លេខ 081 29 65 67 នៅម្តុំ ផ្សារសុវណ្ណា រាជធានីភ្នំពេញ. ដោយទិញពីគាត់ម្តងៗ ចាប់ពី ១០០០០០០រៀល ( មួយលានរៀល) ទៅ ១៥០០០០០រៀល ( មួយលានហាសិបម៉ឺនរៀល) ។បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ កញ្ចក់ ទិព្វ