កម្លាំងសមត្ថកិច្ចនគរបាលខេត្តបានសហការជាមួយអធិការស្រុកបរិបូណ៌ចុះឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ រួមទាំងលក់សារធាតុញៀន

0

កំពង់ឆ្នាំង: កម្លាំងអធិការដ្ឋាននគរបាល ស្រុកបរិបូណ៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជចង្វារ សហការជាមួយកម្លាំង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុច ស្ទឹងខ្សាច់ ភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ក្នុងប្រតិបត្តិការខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ (ប្រុស) ក្នុងនោះអ្នកលក់ ០១នាក់និងអ្នកប្រើប្រាស់ ចំនួន០៦នាក់ ដកហូតបាន ម៉ូតូ ០៥គ្រឿង ទូរស័ព្ទ ០១គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យចំនួន ៧ នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ៕សុខ គឹមសៀន