រថយន្ត​កាមរី បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង ស្រាល​៣​នាក់​ហើយ​គេច ខ្លួន​បាត់​

ភ្នំពេញ ៖ រថយន្ត​កាមរី​មិន​ស្គាល់​ស្លាក់​លេខ មួយគ្រឿង បាន​បើក​ទៅ បុក​និង​ម៉ូតូ​ហុងដា អា​យខន មួយគ្រឿង​បណ្តាល​រង​របួសធ្ងន់​និង​ស្រាល​៣​នាក់ ហើយ​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២១០៤ ត្រង់​

ចំណុច​ស្ពានស្ថានី​បូម​លូរ បឹងទំពន់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​និង​ដឹង​កូនប្រុស​ស្រី​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា អា​យខន ពណ៌ ត្រួយ​ចេក លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-5581 កំពុង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច ស្ពានស្ថានី​បូម​លូរ បឹងទំពន់ ក៏​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី ពណ៌​ខ្មៅ មិន​ចាំ​ស្លាក់​លេខ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ ក៏​ជ្រុល​ចង្កួត​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដូល​បោក​ផ្ទុប​និងថ្នល់ រងរបួស​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់ ។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួន​បាត់ ស្រមោល ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ តែ ជនរងគ្រោះ សុំ​សមត្ថកិច្ច​ទៅ​មន្ទីរពេទ្យ​ព្យាបាល​សិន ហើយ​ចាំ​ស្អែក​ពួកគាត់​និង​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ខណ្ឌ ចំការមន តាម​ក្រោយ ៕

1 2