ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច គឺជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនទៀត ដែលប្រជាកសិករបាននាំគ្នាមកទិញត្រីធ្វើប្រហុកផ្អក

ខេត្តកំពង់ឆ្នាំង ប្រហុកគឺជាម្ហូបដ៍ចាំបាច់មិនអាចខ្វះសម្រាប់បងប្អូនប្រជាពលរដ្ឋ ទូទៅ ដោយហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ នៅពេលរដូវត្រីត្រូវ គឺក្នុងអំឡុង ខែតុលា វិច្ឆិកា និងខែធ្នូ គេតែងឃើញមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកទិញត្រីធ្វើប្រហុកនៅតាមបណ្ដាមាត់ទន្លេ គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច គឺជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនទៀត ដែលប្រជាកសិករបាននាំគ្នាមកទិញត្រីធ្វើប្រហុកផ្អក។ បងប្អូនប្រជាពលរដ្ឋទាំងនោះ  មានមកពី ស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមកពីស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ ។ ពួកគាត់បានត្អូញត្អែថាតម្លៃត្រីប្រហុក ឆ្នាំនេះថ្លៃ ជាឆ្នាំកន្លងទៅ ធ្វើឱ្យគម្រោងធ្វើត្រីប្រហុកឆ្នាំនេះបានថយចុះតាមទំហំថវិការ

ដែលពួកគាត់មាន ដោយខ្លះប៉ងទិញត្រីធ្វើប្រហុកអោយបាន 60 ទៅ 80គីឡូកក្រាម  តែដោយសារត្រីថ្លៃពេក គាត់ទិញបានត្រឹមតែ 30 ទៅ40គីឡូក្រាមប៉ុណ្ណោះ ព្រោះតែតាម ការប្រមាណ ត្រី១គីឡូកក្រាមថ្លៃត្រឹម ២៥០០រៀល ពី៣០០០

រៀលប៉ុណ្ណោះ ប៉ុន្តែពេលមកទិញ

 ត្រីសម្រាប់ធ្វើប្រហុកថ្លៃពី៤ពាន់ទៅ៧ពាន់រៀល។ 

បងស្រីម្នាក់ដែលយកត្រីរបស់កូនបានពីការដាក់លប យកមកលក់បានឱ្យដឹងថា៖ ថ្ងៃនេះគាត់សប្បាយចិត្ត ព្រោះកូនគាត់ដាក់លបបានត្រី១០០គីក្រាម លក់បាន

៤០ម៉ឺនរៀល ច្រើនជាងថ្ងៃម្សិលម៉ិញបានលក់បានត្រឹម២០ម៉ឺនរៀលប៉ុណ្ណោះ យ៉ាងនេះក្តីគាត់ថាបានចំណាយដើមទុនច្រើនផងដែរ។ 

លោក ខៀវ ផារិទ្ឋ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដែលកំពុងឃ្លាំមើលទិន្នផលត្រី នៅទីនោះបានឲ្យ

ដឹងថា៖ តម្លៃត្រីគឺមិនស្ថិតស្ថេរនោះទេ នៅពេលដែលខ្សត់បន្តិចវានឹងឡើងថ្លៃ រហូតដល់ពី ៦ពាន់ ទៅ ៧ ពាន់រៀល ដូចបងប្អូនប្រជាពលរដ្ឋបានលើកឡើងមែន ប៉ុន្តែនៅពេលដែលត្រីវាសំបូរ នឹងចុះថ្លៃ រហូតត្រឹម ២ ពាន់រៀលប៉ុណ្ណោះ ជាក់

ស្តែងកាលរសៀលថ្ងៃទី ២៣ខែធ្នូ ម្សិលមិញនេះ តាមការព្យាករណ៍របស់គាត់ត្រីនឹងបន្តត្រូវ រយៈពេល៥ថ្ងៃទៀត ។ 

ដោយឡែកលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៍បានបញ្ជាក់ផងដែរថា៖ តម្លៃត្រីប្រហុក គឺមិនថេរនោះទេ មានឡើងមានចុះ តាមសំបូរឬមិនសំបូរ ។ លោករំពឹងថា៖ បើទឹកទន្លេនៅតែបន្តរហូរចេញពីបឹងទន្លេសាបត្រីប្រហុកអាចនឹងត្រូវដល់កើតខែក្រោយទៀតជាមិនខានត្រូវនឹងខែមករាឆ្នាំ២០២១ខាងមុខនេះ។

លោកបានបញ្ជាក់ទៀតថាខេត្តកំពង់ឆ្នាំងមានកន្លែងធ្វើត្រីប្រហុកនៅតាមបណ្តាស្រុកជាប់តាមដងទន្លេមានដូចជានៅស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំងនិង ស្រុកបរិបូរណ៍ ចំណែកប្រជាពលរដ្ឋវិញ បានទៅធ្វើត្រីប្រហុកតាមគោលដៅ ណាដែលនៅជិតផ្ទះបំផុត ។