ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានផ្តល់សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ ​នៅតំបន់ប្រតិបត្តិការសឹករងកំពត

0

(ខេត្តកំពត) ឯកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងផ្តល់សមិទ្ធផលដ៏ថ្មីសន្លាងមួយទៀត នៅតំបន់ប្រតិបត្តិការសឹករងកំពត សម្រាប់ផ្តល់ឲ្យយោធាស្នាក់នៅ។

ការលើកឡើងបែបនេះ របស់ឯកឧត្តមសេនីយ៍ឯក យឿង សុខុន ក្នុងឱកាសចូលរួមក្នុងពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅរបស់យោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់លោក ជាវ តាយ អភិបាលខេត្តកំពត លោកឧកញ៉ា វិញ ហ៊ួរ លោកមេបញ្ជាការ នាយទាហាន ពលទាហាន និងសហការីជាច្រើនរូប។

សូមបញ្ជាក់ថា អគារស្នាក់នៅរបស់យោធានេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ នៅ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។