ម៉ូតូ​សង់​ឌ្រី​ម​C125 ២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ម៉ូតូ​សង់​ឌ្រី​ម​C125 ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​បុរសរងគ្រោះ​ដួល​បោក​ផ្ទប់ និង​ថ្នល់​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ ២០១៤ នៅត្រង់ចំណុច​មុខ​សាលា​វិទ្យាល័យ ជាស៊ីម សាមគ្គី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម​C125 មួយគ្រឿង​ពណ៌​ខ្មៅ ស៊េរី​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-6560 ជិះ​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​មុខ​វិទ្យាល័យ ជាស៊ីម សាមគ្គី ក៏បាន​ជ្រុល​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ឌ្រី​ម​C125 ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-8866 ជិះ​ដោយ​បុរស​២​នាក់ ក្នុងទិសដៅ​ច្រាស់​គ្នា ចំ​ពេញទំហឹង​លាន់​ដូចរ​ន្ធះ បណ្ដាលអោយ​បុរស​ម្នា​ក់ដួល​បោក​ក្បាល​ផ្ទប់​និង​ថ្នល់​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង កន្លែងកើតហេតុ ចំណែក​បុរស​៣​នាក់​ទៀត​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់​ហើយ​ត្រូវបាន រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​និង​កន្លែង​មានឈ្មោះ ហន ហឹ​ង អាយុ​២៨​ឆ្នាំ​មុខរបរ​លក់​ខោអាវ​ជជុះ មាន​ទីលំនៅ​ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។

ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ប្រគល់​សព ជនរងគ្រោះ ជូនទៅ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រ​រាជធានី​ភ្នំពេញ​រង់ចាំ ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​Image3 Image4 Image5