ការរំលោភបំពាន គ្រប់រូបភាពលើស្ត្រីនិងកុមារបញ្ហាគ្រឿងញៀននៅតែជាកង្វល់របស់រាជរដ្ឋាភិបាលនៅឡើយ

0

ភ្នំពេញ៖ មកដក់បច្ចុប្បន្ននេះរាជរដ្ឋាភិបាល នៅតែកង្វល់នៅឡើងចំពោះការរំលោភបំពាន គ្រប់រូបភាពលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន តាមរយះបញ្ហាប្រឈមដែលនៅសេសសល់និងបញ្ហាប្រឈមថ្មីមួយចំនួន ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការផែនការសកម្មភាពជាតិ សី្តពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីឆ្នាំ ២០១៩ ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា សម្តេច ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាអំពើហិង្សាក្នុងគ្រួសារការរំលោភសេពសន្ធវៈអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀននៅតែជាកង្វល់ចំពោះមុខរបស់រាជរដ្ឋាភិបាលនៅឡើយ ។
សម្តេចលើកឡើងទៀតថា បញ្ហាទាំងអស់នេះទាមទារឲ្យយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះនិងដោះស្រាយប្រកបដោយយុត្តិធម៌និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឲ្យប្រជាជន ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួនរហូតដល់ 52 ភាគរយនៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទ្ធិសេចក្តីសុខនិងសុវត្ថិភាពក្នុងជីវភាពនិងភាពសុខដុមរមនាក្នុងសង្គម។
សម្តេចក្រឡាហោម បន្តថា ដើម្បីសម្រេចបានគោលបំណងនេះរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 1 ទី 2 ទី 3 និងទី 4 ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌គោលនយោបាយនិងកម្មវិធីតាមវិស័យ ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលលក្ខណៈសម្បត្តិទី 3 ចែងថា គ្មានអំពើអាណាចារ្យការជួញដូរស្ត្រីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបានបង្កើតយន្តការលិខិតបទដ្ឋានគតិយុត្តគោលនយោបាយនិងផែនការសកម្មភាពជាតិនានាដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រីនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាជាពហុវិស័យជួយស្ត្រីរងគ្រោះដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា។ ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តបោះជំហានទៅមុខលើទិសដៅដ៏ត្រឹមត្រូវនិងប្រកបដោយយុទ្ធសាស្ត្រក្នុងការពង្រឹងស្ថាប័ននិងកិច្ចការពារដល់ប្រជាពលរដ្ឋជាពិសេសគឺផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ត្រីនិងកុមារនៅកម្រិតសហគមន៍ដើម្បីធានានូវសិទ្ធិស្មើភាពគ្នារវាងស្ត្រីនិងបុរស។
សូមបញ្ជាក់ថាផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី 2019 2023 នេះ ជាផែនទីតម្រង់ទិសដ៏ស័ក្កិសិទ្ធមួយដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ឲ្យកាន់តែសម្រេចបានឆាប់រហ័សតាមការរំពឹងទុក។
តាមការបញ្ជាក់របស់លោកជំទាវអ៉ឹងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថាផ្អែកលើឯកសារស្ដីពីការវាយតម្លៃ នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើលើហិង្សាលើស្រី្តនិងកុមារកន្លងមកនេះ គឺសម្រេចបានលទ្ធផលល្អក្នុងការទប់ស្កាត់អំពើហិង្សាគ្រប់រួបភាព៕ដោយ រ៉ាវុធ